មនុស្សលោក​បច្ចុប្បន្ន បាន​រកឃើញ​នូវ​ស្នាមជើង​ដ៏​ធំ​សម្បើម​ពាសពេញ​ពិភពលោក តាំងពី​អាស៊ី​អឺរ៉ុប​ដល់​អា​ហ្វ្រឹ​ក និង​អាមេរិក ដែល​អាច​បញ្ជាក់បាន​ពី​វត្តមាន​នៃ​អម្បូរ​មនុស្ស​ធំ​សម្បើម​មួយ នា​សម័យ​បុព្វកាល ។ ជាអាទិ៍​៖

១- ដានជើង​ដ៏​ធំ​មហិមា​នៅ​ចិន

​ឆ្នាំ​២០១៦ អ្នក​ថតរូប​មួយក្រុម បាន​រកឃើញ​ដានជើង​មួយចំនួន មាន​ទំហំ​ធំៗ​បន្សល់ទុក​លើ​ផ្ទាំងសិលា​នៅ​ភូមិ Pingyan ខេត្ត Guizhou ភាគ​និរតី​នៃ​ប្រទេស​ចិន ។ ដានជើង​មួយ​ក្នុងចំណោម​នោះ មាន​ទម្រង់​ជា​បាតជើង​ឆ្វេង ប្រវែង ៥៧ សង់ទីម៉ែត្រ ទទឹង ២០ សង់ទីម៉ែត្រ ហើយ​កម្រាស់ ៣ សង់ទីម៉ែត្រ ។ ប្រៀប​នឹង​បាតជើង​មនុស្ស​ធម្មតា (​ប្រភេទ​ធំ​) គឺ​វា​មាន​ទំហំ​ធំ​ជាង​ទ្វេដង ។​

២- ស្នាមជើង​ដ៏​ធំ​នៅ​អាហ្វ្រិក​ខាងត្បូង​

​នេះ​ជា​ដានជើង​ដ៏​ធំ ត្រូវបាន​រកឃើញ​មុនគេ​នៅលើ​ពិភពលោក កាលពី​ឆ្នាំ​១៩១២ ស្ថិតនៅ​ជិត​ប្រជុំជន Mpuluzi អាហ្វ្រិក​ខាងត្បូង ។ អ្នករក​ឃើញ​វា គឺ​ព្រានប្រមាញ់​ម្នាក់​ឈ្មោះ Stoffel Coetzee ។

​តាម Michael Tellinger ដែលជា​អ្នក​ចុះ​ថត​ខ្សែ​វីដេអូ​បង្ហោះ​លើ Youtube មុនគេ​នៅ​ឆ្នាំ​២០១២ ឲ្យ​ដឹងថា ដានជើង​នេះ​ប្រវែង​ដល់​ទៅ ១,២ ម៉ែត្រ ហើយ​មាន​អាយុកាល​ដល់​ទៅ ២០០ លាន​ឆ្នាំ ។ ពលរដ្ឋ​នៅ​តំបន់​នេះ​ហៅ​វា​ថា​ជា «​ដានជើង​របស់​ព្រះ​» ឬ ដានជើង​របស់ Gioliath ។​

​ដានជើង​នេះ​បន្សល់ទុក​លើ​ផ្ទាំង​ថ្ម​ក្រា​នី​ត ហើយ​គេ​ក៏​ពុំ​អាច​បកស្រាយ​បាន​ថា​តើ​វា​បន្សល់ទុក​បែបណា ព្រោះ​ក្រា​នី​ត​ជា​ប្រភេទ​ថ្ម​ដ៏​រឹង ។​

ខាងក្រោម​នេះ​ជា​បណ្តា​រូបភាព​ដានជើង​ដ៏​មហិមា​នៅ​ឥណ្ឌា​៖​