ឪពុក និង​ជា​តំណាង​របស់ Messi បាន​គ្រវីក្បាល​រហូត ជំនួស​ឲ្យ​កូនប្រុស​សម្លាញ់​របស់គាត់ ហើយក៏​ជា​ចម្លើយ​ចំពោះ​សំណើរ​របស់ Barca ផងដែរ ។​

Messi ចង់បន្តនៅ Barca តែក៏ចង់ទទួលបាននូវចំណូលសមស្របមួយ

​កាសែត AS របស់​អេ​ស្ប៉ា​ញ ​ឲ្យ​ដឹងថា កិច្ចសន្យា​ថ្មី​ដែល Barca បានដាក់​សំណើរ​ដើម្បី​ឲ្យ Messi បន្ត «​បំរើ​» ឲ្យ​ខ្លួន គឺ​ប្រាក់បៀវត្ស​ពី ៣៣ លាន ទៅ ៣៨,៥ លាន​ដុល្លារ ក្នុង​១​ឆ្នាំ ។ ប៉ុន្តែ កំពូល​កីឡាករ​រូបនេះ ក៏ដូចជា​តំណាង​របស់ខ្លួន ក៏​ជា​ឪពុក​ផង​នោះ លោក Jorge ពុំ​ពេញ​ចិត្តនឹង​សំណើរ​នេះ​ទេ ។​

​កិច្ចសន្យា​រវាង​ភាគី​ទាំងពីរ នឹង​អស់​សពុល​ភាព​នៅ​ខែមិថុនា ២០១៨ ។ តាម «​ច្បាប់ Webster» កំពូល​កីឡាករ​បាល់ទាត់​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ អាច​ទិញ​ពេលវេលា​ដែល​នៅ​សេសសល់ ក្នុង​កិច្ចសន្យា​ជាមួយ​ទឹកប្រាក់​ស្មើនឹង​បៀវត្សរ៍​១​ឆ្នាំ​របស់គាត់ នៅ Barca សំរាប់​ការចាកចេញ​នៅ​រដូវរំហើយ ២០១៧ ។​

​ប៉ុន្តែ AS ជឿថា Messi នឹង​ពុំ​ប្រើ «​ច្បាប់ Webster» ទេ ដោយ​នឹង​បន្ត​កិច្ចចរចារ​ថែមទៀត​ជាមួយ Barca ។​

​រដូវ​កា​រល​នេះ Messi ចាត់បញ្ចូល​ទី​បាន ៥១ គ្រាប់ ច្រើនជាង​រដូវ​កាល​មុន ១០ គ្រាប់ ៕​