​វា​ជា​រឿង​មួយ​មិនគួរ​ឱ្យ​ជឿ​សម្រាប់​នាង Shannon Dresser ផង និង បណ្តា​អ្នកលេង​អ៊ី​ន​ធឺរ​ណេ​ត​ជាច្រើន​ផង ក្រោយពី​ប៉ូលិស​ស្រី​រូបនេះ​បាន​ជាប់​ឈ្មោះ​ជា​បវរ​កញ្ញាឯក​ក្រុង Texas កាលពីពេល​ថ្មីៗ​នេះ ។​

Image may contain: 1 person, sitting and indoor

Loading...

Image may contain: 1 person, standing

​នាង Shannon បានឈ្នះ​ពានរង្វាន់​នេះ​កាលពី​សប្តាហ៍​មុន ហើយ​អ្វីដែល​ទើបនឹង​ធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​ចាប់អារម្មណ៍​នោះ គឺ​នាង​ក៏មាន​អាជីព​ជា​ប៉ូលីស​ស្រី​ដ៏​ជំនាញ​ម្នាក់​ផងដែរ ។ នាង Shannon បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ពេលដែល​នាង​គ្រង​ឯកសណ្ឋាន​ជា​ប៉ូលីស​នោះ មិត្ត​រួម​អាជីព​ជាច្រើន​តែង​សរសើរ​ពី​សម្រស់​នាង​មិន​ដាច់​ពី​មាត់ ហើយ​នាង​ក៏​មិន​ជឿ​ដែរ​ថា ខ្លួនឯង​ពេលនេះ​បានក្លាយ​ជា​បវរ​កញ្ញាឯក​ក្រុង Texas បែបនេះ ។​

Image may contain: 1 person, car and outdoor

Image may contain: 1 person, closeup

​គួរ​បញ្ជាក់ដែរថា បច្ចុប្បន្ន​នាង​មិនទាន់​សម្រេចចិត្តថា ជ្រើសរើស​អាជីព​មួយណា​ឱ្យ​ប្រាកដ​ទេ តែ​ពេលនេះ​នាង​មាន​ឈ្មោះថា ប៉ូលីស​ស្រី​បវរ​កញ្ញាឯក​ក្រុង Texas ។ ចង់ដឹងថា នាង​ស្រស់ស្អាត​បែបណា សូម​ទស្សនា​រូបថត​ខាងក្រោម​នេះ ៖ រិទ្ធី (​ប្រភព ៖ ឌា​យ​លី​ម៉ែ​ល​) ដកស្រង់ពី ប្រជាប្រិយ

Image may contain: 1 person, smiling, standing, shoes and text