កាលពីពេល​ថ្មីៗ​នេះ​នារី​វ័យក្មេង​ម្នាក់​បាន​ជួបនឹង​ឧ​ប​ទ្ទេវ​ហេតុ​មួយ ដែល​សក់​របស់​នាង​ជាប់​នឹង​ទ្វារ​បើក​បិទ​ក្នុង​រថភ្លើង​ក្រោម​ដី​មួយកន្លែង​នៅ​ខេត្ត Guangzhou ប្រទេស​ចិន ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុង​ពេលវេលា​ដ៏​មមាញឹក​ដែល​មនុស្ស​គ្រប់គ្នា​ចេញពី​កន្លែង​ការងារ ឬ សិក្សា​ត្រឡប់ទៅផ្ទះ​រៀងៗ​ខ្លួន​វិញ ។ នារី​រងគ្រោះ​បានឱ្យដឹងថា ដោយសារតែ​ការ​ប្រជ្រៀត និង ចង្អៀត​ពេក​ទើប​បណ្តាលឱ្យ​សក់​របស់​នាង​ជាប់​នឹង​ទ្វារ​បើក​បិទ​បែបនេះ ។

Loading...

Image may contain: one or more people

យោងតាម​សារព័ត៌មាន​ប្រទេស​ចិន​បានឱ្យដឹងថា បុគ្គលិក​ក្នុង​រថភ្លើង​ក៏​ព្យាយាម​ចេញមក​ដោះស្រាយ​បញ្ហា​នេះដែរ ដោយ​សុំ​កាត់សក់​នាង​ចេញ ព្រោះ​ពួកគេ​មិន​ហ៊ាន​បើកទ្វារ​ភ្លាមៗ​ទេ ខ្លាច​មាន​បញ្ហា​មិន​ប្រក្រតី​កើតឡើង លុះត្រា​ដល់​ចំណត​ដែល​ទ្វារ​នោះ​ត្រូវ​បើក​ដោយ​ខ្លួនឯង ។

Image may contain: one or more people

ទោះជា​យ៉ាងណាក្តី នារី​វ័យក្មេង​រូបនេះ​មិនបាន​យល់ព្រម​សំណើរ​នេះ​ទេ ដោយ​សុខចិត្ត​រងចាំ​ទ្វារ​នោះ​បើក​ដោយ​ខ្លួន ឯង ហើយ​នាង​បាន​ឈរ​ចុច​ទូរស័ព្ទ​ធ្វើ​ព្រងើយ​ហាក់​គ្មានអ្វី​កើតឡើង ។​ ​មហាជន​ជាច្រើន​បាន​បញ្ចេញយោបល់​លើ​ក្មេងស្រី​រូបនេះ​ថា នាង​មានសំណាង​គួរសម​ហើយ​ដែល​ជាប់​សក់​ពេល​ចូល​ជិះ​រថភ្លើង ប្រសិនបើ​ជាប់​សក់​ពេលចេញ​វិញ​នោះ ជីវិត​នាង​ប្រហែលជា​មិន​រស់​ទេ ៕ រិទ្ធី (​ប្រភព ៖ សៀង​ហៃ​អ៊ី​ស​) ដកស្រង់ពីប្រជាប្រិយ

Image may contain: 2 people