​វីដេអូ​ដែល​ដកស្រង់​ពី​កាមេរ៉ា​សុវត្ថិភាព​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មួយកន្លែង ត្រូវបាន​មហាជន​ជាច្រើន​ចាប់អារម្មណ៍​យ៉ាងខ្លាំង ដែល​វា​បង្ហាញ​ពី​សកម្មភាព​ឈ្លោះប្រកែក​គ្នា រហូត​ប្រើ​អំពើហិង្សា​លើ​គ្នា​ទៅវិញទៅមក​រវាង​គ្រូពេទ្យ​ជំនាញ​ពីររូប ។​

Image may contain: people sitting and indoor

Loading...

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​តំបន់ Lankao ខេត្ត Henan ប្រទេស​ចិន ។ យោងតាម​វីដេអូ គេ​បាន​សង្កេតឃើញថា គ្រូពេទ្យ​ជំនាញ​ពីររូប​បាន​ទាស់សម្តី​គ្នា រហូត​ក្រោយមក​គ្រូពេទ្យ​បុរស​បាន​គប់​ស្រោមដៃ​អនាម័យ​ទៅលើ​គ្រូពេទ្យ​ស្ត្រី ហើយ​ដោយសារតែ​កំហឹង គ្រូពេទ្យ​ស្ត្រី​ក៏បាន​ស្ទុះ​លើកដៃ​វាយ​បង្ក​ហិង្សា​តែម្តង ។

Image may contain: indoor

No automatic alt text available.

ក្រោយមក​ប៉ូលីស​ក៏បាន​ចុះ​ស្រាវជ្រាវ​លើ​រឿងនេះ​បន្ថែម​ផងដែរ ហើយ​ក៏បាន​រកឃើញ​ដែរ​ថា ហេតុការណ៍​នេះ​បានកើត​ឡើង ក្រោយ​ការវះកាត់​បាន​ជោគជ័យ និង ពុំមាន​អ្នកជំងឺ​នៅ​ទី​នោះទេ តែ​ចំណែក​មូលហេតុ​ដែល​បណ្តា​ល​ឱ្យមាន​ជម្លោះ​កើតឡើង​នោះ គឺ​មិន​ត្រូវបាន​គេ​ដឹង​ឡើយ ។ ចង់ដឹង​ច្បាស់​ពី​ហេតុការណ៍​នេះ សូម​ទស្សនា​វីដេអូ​ខាងក្រោម ៖ រិទ្ធី (​ប្រភព ៖ សៀង​ហៃ​អ៊ី​ស​) ប្រភពប្រជាប្រិយ