បុរស​ល្មោភកាម ដែល​ប្រព្រឹត្ត​អំពើ​ចាប់រំលោភ​ស្រី​ម្នាក់ រួច​សម្លាប់​នាង​យ៉ាង​សាហាវព្រៃផ្សៃ យកទៅ​ទម្លាក់ចោល​ក្នុង​ទឹកអូរ ក្បែរ​ចម្ការ​អំពៅ ស្ថិត​ក្នុងភូមិ​អង្កាញ់ ឃុំ​ពេច្រ​សារ ស្រុក​កោះអណ្តែត ខេត្តតាកែវ កាលពី​វេលា​ម៉ោង ៣ រសៀល ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៧ ម្សិលមិញ​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះអណ្តែត ចាប់ខ្លួនបាន​ហើយ ក្រោយ​ជន​រូបនេះ​បាន​ទៅសម្ងំ​លាក់ខ្លួន​នៅលើផ្ទះ ។​

​យោងតាមសមត្ថកិច្ច បានឲ្យដឹងថា កុមារី​រងគ្រោះ​មានឈ្មោះ ផេង ស្រី​ដាវ អាយុ ១២ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ រីឯ​ជនល្មើស​មានឈ្មោះ ស៊ឹម វណ្ណា អាយុ ២៣ ឆ្នាំ ដែល​ក៏​ជា​អ្នករស់នៅ​ក្នុងភូមិ​ឃុំ​ជាមួយ​ក្មេងស្រី​រងគ្រោះ​ផងដែរ ។​

​បច្ចុប្បន្ន បិសាច​តណ្ហា​ល្មោភកាម​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​ហើយ ។ ចំណែក​សាកសព​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​របស់​នាង ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​ព្រះពុទ្ធសាសនា​យើង ៕​