​ការ​ស្រវា​បាន​ពាន Europa League ពី Ajax កាលពី​យប់មិញ​នេះ បានធ្វើ​ឲ្យ បី​សាច​ក្រហម Manchester United ឈ្នះ​ពានរង្វាន់​ធំៗ នៅ​អឺរ៉ុប​គ្រប់​ប្រភេទ​ហើយ ។​

Loading...

​ដោយ​មិន​គិតពីការឈ្នះពាន Premier League   ក្នុងនោះ Man Utd ធ្លាប់​ឈ្នះ​ពាន​ FIFA Club World Cup ចំនួន​២​ដង (១៩៩៩ និង ២០០៨), ឈ្នះ​ពាន UEFA Champions League ចំនួន​៣​ដង (១៩៦៨,១៩៩៩ និង​២០០៨) ,​ឈ្នះ​ពាន UEFA Cup Winner´s Cup ចំនួន​១​ដង (១៩៩១) ឈ្នះ​ពាន UEFA Super Cup ១​ដង (១៩៩១) ,​និង UEFA Europa League ចំនួន​១​ដង កាលពី​យប់មិញ​នេះ ។

ស​មិទ្ធផល​នេះ​អាច​បញ្ជាក់បាន​ថា បី​សាច​ក្រហម Manchester United​ធ្លាប់​ស្គាល់​គ្រប់​រសជាតិ​ពាន​ធំៗ នៅ​អឺរ៉ុប​អស់ហើយ ។​

​ដោយឡែក​គិត​ត្រឹម​រដូវ​កាល (២០១៦-២០១៧) នេះ ដែល​ដឹកនាំ​ដោយ​លោក Jose Mourinho ហៅ Special One ក្លឹប Manchester United បានឈ្នះ​ពាន​២ គឺ EFL Cup និង Europa League  ហើយរដូវកាលក្រោយ Jose នឹងដឹកនាំ​ Man Utd ទៅប្រជែងយក​ពានរង្វាន់ UEFA Champions League  ជាមួយក្រុម ខ្លាំងៗ បន្ទាប់ពីបានកៅអី ក្នុងពូល Champions​ ៕

ប្រភព៖ dtn7