ខ្ញីជាប្រភេទគ្រឿងទេស​ហិរដែល​គេត្រូវការ​ក្នុង​ជីវិត​រស់​នៅប្រចាំថ្ងៃ។ ក្រៅពីខ្ញី​អាចជួយ​ឲ្យអាហារ​កាន់តែ​មាន​រសជាតិ តែខ្ញី​ក៏​អាច​ប្រើជា​ឱសថ​ព្យាបាល​បញ្ហា​រាង​កាយចុះខ្សោយ​របស់​បុរសបាន​ដែរ។

ខ្ញីមានជាតិហិរ ហើយ​ក្តៅ វាជាឱសថ​ព្យាបាល​ជំងឺក្អក, ទម្លាក់​កំហាក, ជួយសម្រួល​ដល់ប្រព័ន្ធ​រំលាយ​អាហារ និងជួយ​ពង្រឹងដល់​ចរាចរណ៍​ឈាម​ឱ្យដើរ​បានស្រួល។ ខ្ញីដែល​ប្រើជា​ឱសថ​ព្យាបាល​អាច​ជាខ្ញីស្រស់ ឬខ្ញី​ស្ងួត។

Loading...

ហេតុអ្វីបានជាខ្ញី​អាចជួយ​ព្យាបាល​បញ្ហា​រាង​កាយ​ចុះខ្សោយ​បាន?

សមាសធាតុ​ជាច្រើន​នៅក្នុងខ្ញី​អាចជួយ​សម្រួលដ​ល់បំពង់​សរសៃឈាម បង្កើន​ចរាចរណ៍​ឈាម ជួយ​សម្រួល​បញ្ហាតឹង​ចរាចរណ៍​ឈាម។ ដូច្នេះ ខ្ញីត្រូវ​បានគេ​ប្រើជា​ឱសថ​បង្កើន​សម្រើបតណ្ហា ជួយ​ព្យាបាល​បញ្ហា​រាងកាយ​ចុះខ្សោយ​របស់​បុរស។

បច្ចុប្បន្ននេះ ខ្ញីមិនត្រឹមតែ​ជាឱសថ​បង្កើន​សម្រើប​តណ្ហា​ប៉ុណ្ណោះទេ តែតាំងពី​សម័យ​បុរាណ​មកម៉្លេះ ខ្ញីជា​ឱសថ​ចិន​ដែល​ត្រូវបានគេ​ប្រើ​ដើម្បី​ព្យាបាល​បញ្ហា​អស​មត្ថភាព​ផ្លូវភេទ​របស់​បុរស។

ខ្ញីស្រស់​អាចជួយព្យាបាល​បញ្ហារាង​កាយ​ចុះខ្សោយ

បុរសៗ​ដែល​មាន​រាងកាយ​ចុះខ្សោយ​អាចប្រើ​ឱសថ​ដូចខាងក្រោម៖

ជម្រើសទី ១

ប្រើខ្ញីស្រស់, លាងឱ្យ​បានស្អាត, ចិត​សំបកចេញ, រួចចម្រាញ់​យក​ទឹកពីខ្ញី​ប្រហែល ២ស្លាប​ព្រាបាយ។ បន្ទាប់​មកយកវា​លាយ​ជាមួយ​ទឹកឃ្មុំ។ បុរសៗ​ដែល​មាន​រាងកាយ​ចុះខ្សោយ, អសមត្ថភាព​ផ្លូវភេទ​អាច​ទទួលទាន​ឱ្យ​បាន ៣ដង​ក្នុង ១ថ្ងៃ។ ការប្រើឱសថ​នេះបាន​ទៀងទាត់​នឹងមាន​ប្រសិទ្ធភាព​ខ្លាំង​បំផុត។

វិធីទី ២៖ ប្រហិតត្រី​ចម្អិន​​ជាមួយខ្ញី

គ្រឿងផ្សំ៖ ប្រហិតត្រី ៣០ក្រាម, ខ្ញីមួយមើម, ផ្លែប៉ោមក្រហម។

វិធីធ្វើ៖ យកប្រហិតត្រី​ដាក់ត្រាំ​ក្នុងទឹក រួចយក​កាំបិត​ហាន់​វាជារាង​តូចៗ​ដូច​សរសៃមី។ ធាតុផ្សំ​ដែល​នៅសល់​ដាក់​ដាំក្នុងទឹក, បន្ថយភ្លើង, ដាក់វា​ស្ងោររយៈ​ពេល ៣ម៉ោង ដើម្បី​ឱ្យវា​ផុយ។

អាហារនេះ​អាចជួយ​ព្យាបាល​បញ្ហា​រាងកាយ​ចុះខ្សោយ, បញ្ហាត​ម្រងនោម, បញ្ហាឆាប់​ចេញទឹកកាម, រំលាយដុំ​គីសក្នុងតម្រងនោម​បុរស។ គួរតែ​ទទួលទាន​ជាប្រចាំ, ឱ្យបាន​ទៀង​ទាត់ នោះវា​នឹងកាន់​តែមាន​ប្រសិទ្ធភាព​ឡើង។

កំណត់ចំណាំ​ក្នុង​ការប្រើប្រាស់​ខ្ញី

– អ្នកដែមាន​ជំងឺគ្រុនក្តៅ, បែក​ញើស​ច្រើន មិន​គួរ​ប្រើខ្ញីឡើយ។
– អ្នកដែលឧស្សាហ៍ចេញឈាមតាម​ច្រមុះ, បត់ជើងតូច​ចេញឈាម, បញ្ហាឬស​ដូងបាត, ក្អកធ្លាក់​ឈាម, ឈាម​ធ្មេញ, អ្នកដែល​ត្រៀមនឹង​វះកាត់ ឬទើប​តែវះកាត់រួច ហាម​ប្រើខ្ញី​ជា​ដាច់ខាត។
– អ្នកមាន​ជំងឺបេះដូង, ទឹកនោមផ្អែម គួរតែ​កំណត់ក្នុង​ការប្រើ​ប្រាស់​ខ្ញី៕

ប្រភព៖ ខ្មែរប្រពៃ