​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​មូលហេតុ​ដែល «​ថ្មពពុះ​» (​ថ្ម​ដែលមាន​រន្ធ​ច្រើន​) អាច​បណ្តែត​លើទឹក​ក្នុង​រយៈពេល​យូរ​ឆ្នាំ ក៏ដូចជា​សមត្ថភាព​លិច​ចុះ រួច​អណ្តែត​ឡើងវិញ ។​

​អ្នកណាៗ​ក៏​ដឹង​ដែរ​ថា ដុំថ្ម​ឲ្យ​តែ​ធ្លាក់ចុះ​ក្នុង​ទឹក គឺ​វា​លិច​ចុះ​ភ្លាម ប៉ុន្តែ ចម្លែក​ត្រង់​មាន​ថ្ម​ខ្លះ​បែរជា​អាច​បណ្តែត​ខ្លួន​លើទឹក រយៈពេល​ច្រើន​ខែ ឬ អាច​ច្រើន​ឆ្នាំ ។​

​ថ្ម​ម្សៅ​វា​កកើតឡើង​ពី​ម៉ាក​ម៉ា ក្អែរ​ចេញពី​ភ្នំភ្លើង ។ វា​មាន​រន្ធ​តូចៗ​យ៉ាងច្រើន ដែល​ផ្ទុក​ខ្យល់ ។​

​រន្ធ​តូចៗ​ក្នុង​ថ្ម​ម្សៅ​មាន​ច្រើន ហើយ​វាត​ភ្ជាប់​គ្នា ។ ប្រការនេះ​គិត​១​ភ្លែត នោះ​វា​ប្រាកដជា​ងាយ​បណ្តាល​ឲ្យ​លិច ព្រោះ​ទឹកនឹង​ហូរ​ចូល​ពន្លិច ។ ប៉ុន្តែ ជាក់ស្តែង​វិញ គឺមាន​ថ្ម​ខ្លះ​វា​លិច រួច​បែរជា​អណ្តែត​ឡើង​មួយរយៈ​ក្រោយមក ។​

​ដើម្បី​ស្វែងយល់​ពី​យន្តការ​ចម្លែក​នេះ អ្នកវិទ្យាសាស្ត្រ​បាន​យក​ទៀន​មក​ស្រោប​ពី​ក្រៅ​ដុំថ្ម ក្រោយពេល​ពន្លិច​វា​ចុះ​ក្នុង​ទឹក​រួច ។ បន្ទាប់មក គេ​ធ្វើ​ការថត X-Ray ដើម្បី​សង្កេតមើល​បរិមាណ​ទឹក និង​ខ្យល់​ផ្ទុក​ក្នុង​រន្ធ​តូចៗ ។​

​ជាក់ស្តែង ដោយសារ​ទប់ទល់​ជាមួយ​កម្តៅ​តឹង​ណែន​នៃ​ផ្ទៃ​ទឹក នាំ​ឲ្យ​ខ្យល់​ទាំងឡាយ​ស្ថិតក្នុង​រន្ធ​តូចៗ​នៃ​ថ្ម​ម្សៅ ពុំ​អាច​ចេញមកក្រៅ​បាន ។ រន្ធ​កាន់តែ​តូច ភាព​តឹង​ណែន​កាន់តែខ្លាំង វា​ពុំ​ខុសគ្នា​នឹង​ការដែល​តំណក់ទឹកភ្លៀង​ពុំ​អាច​ស្រក់​កាត់​ក្រណាត់​ដែល​គេ​បន្ទា​ញ​តឹង​របស់​ឆ័​ត្រ ។​

​ដូច្នេះ​ឯង ទើប​ក្រោយ​មួយរយៈ​ពេល​វែង ខ្យល់​នៅក្នុង​រន្ធ​តូចៗ ត្រូវបាន​រំសាយ​ចេញ​បន្តិច​ម្តងៗ រួច​ទឹក​អាច​ហូរ​ចូល ទើប​ធ្វើ​ឲ្យ​វា​លិច​ចុះ ។ ប៉ុន្តែ ពេលដែល​សីតុណ្ហភាព​កើន នោះ​ខ្យល់​ដែល​នៅ​ខាងក្នុង​វា «​រីក​មាឌ​» ច្រាន​ទឹក​មក​ក្រៅ​វិញ ហើយក៏​អណ្តែត​សារជាថ្មី ។​

​ថ្ម​ម្សៅ​ជាទូទៅ​វា​តូចៗ ប៉ុន្តែ ក៏មាន​ខ្លះ​មាន​វិ​ជ្ជ​មាត្រ​ដល់​ទៅ ១ ម៉ែត្រ ៕​