​វា​ពិតជា​រឿង​មួយ​ពុំដែល​ឮ ឬ​សូម្បី​នឹកគិត​ដល់​ថា​លើ​លោក​នេះ មាន​ទង្វើរ​មួយ​បានក្លាយ​ជាំ «​ទម្លាប់​» ដើម្បី​បញ្ចៀស​កុំ​ឲ្យ​កូនស្រី​ត្រូវ​ចាប់រំលោភ គឺ «​អ៊ុត​ដើមទ្រូង​» ឲ្យ​រាបស្មើ ដោយ​ប្រើ​វិធី​បែបនេះ​ រ…. មនុស្ស​ព្រៃ​សម័យ​បុព្វកាល ។​

​ដុំថ្ម​ដុត​កម្តៅ​ក្នុង​ធ្យូង រួច​យកទៅ «​អ៊ុត​ដើមទ្រូង​» ក្មេងស្រី​

​គួររំលឹកថា តាម​របាយការណ៍​រប​ស់​អង្គការសហប្រជាជាតិ មាន​នារី ៣,៨ លាន​នាក់ ក្លាយជា​ជនរងគ្រោះ នឹង​ទំនៀមទម្លាប់ «​អ៊ុត​ដើមទ្រូង​» ហើយ​មាន​ច្រើន​បំផុត​នៅ Cameroon, Nigeria និង​អាហ្វ្រិក​ខាងត្បូង -​នេះ​បើតាម Daily Mail ។​

​លើសពីនេះ​ទៀត​នោះ មាន​ករណី​ប្រមាណ ៥៨% ត្រូវបាន​ឪពុកម្តាយ​យល់ព្រម​ឲ្យ​អនុវត្ត ឬ ប្រើ​ដៃ​របស់ខ្លួន​ធ្វើការ «​អ៊ុត​» ដើមទ្រូង​កូនស្រី ។​

​ចំណែក​គ្រួសារ​អ្នក «​គ្រាន់បើ​» គឺ​ប្រើ​ក្រណាត់​យឺត​យកមក​រុំ​បណ្តឹង​

​ការ​អ៊ុត​ដើមទ្រូង -​ដំណើរការ​ដ៏​សែន​ឈឺចាប់ និង​គួរ​ឲ្យ​រន្ធត់ចិត្ត អូសបន្លាយ​ពី​បួនដប់​ថ្ងៃ ឬ ដល់​រាប់​សប្តាហ៍​ឯណោះ ។ គោលបំណង​តែមួយ គឺ​បន្ថយ​ភាពជា «​ស្រី​» ដើម្បី​បញ្ចៀស​ពី​ការរំខាន រំលោភ​ផ្លូវភេទ ។​

​ក្មេងស្រី​ម្នាក់​កំពុង​ត្រូវបាន​អ៊ុត​ដើមទ្រូង​

​តាម​នោះ ក្មេងស្រី​ក្នុង​វ័យ ១១ ឆ្នាំ ទៅ ១៥ ឆ្នាំ ត្រូវបាន​ណែនាំ​ឲ្យ​អនុវត្ត​វិធានការ​បែបនេះ ដើម្បី​រារាំង​កុំ​ឲ្យ​សុដន់​លូតលាស់​បាន ។ អ្នកជា​ឪពុក​នៅ​ស្រុក​ទាំងនោះ ចាត់ទុកថា​ដើមទ្រូង «​ស្មើ​ធេង​» នឹង​ពុំ​ទាក់​ក្រសែភ្នែក​របស់​ប្រុសៗ ហើយ​វា​ក៏​បញ្ចៀស​បានការ​មានកូន​មុន​រៀបការ នៅ​រៀនសូត្រ​បាន​ច្រើន ។​

​នៅ​ទី​ទាំងនោះ ការ «​អ៊ុត​ដើមទ្រូង​» ច្រើន​ត្រូវបាន​ចាត់ទុកជា​អាថ៌កំបាំង​រវាង​ក្មេងស្រី និង​ស្ត្រី​ជា​ម្តាយ ។ បុរស​ជា​ឪពុក​ស្ទើរ​ពុំបាន​ដឹង​អ្វី​ទេ ។​

​ពិតណាស់​! ក្រៅពី​ការឈឺចាប់ វា​ជា​ទង្វើរ​មួយ​ព្រៃផ្សៃ​ផងដែរ ។ ប៉ុន្តែ ធ្វើ​ដូចម្តេច​បើ​អាជ្ញាធរ​អសមត្ថភាព​នោះ ?

Jeanne Bella អាយុ ២៧ ឆ្នាំ ជនរងគ្រោះ​នៃ​ទង្វើរ «​អ៊ុត​ដើមទ្រូង​»

​ស្តាប់​តួអង្គ​ក្នុង​សាច់រឿង​គួរ​តក់ស្លុត​នេះ និយាយ​ឡើង​ញ័រ​សាច់​ថាៈ នាង Emmamlle អាយុ ២៣ ឆ្នាំ ជា​ជនរងគ្រោះ​ម្នាក់​ពោលថាៈ «​បងជីដូនមួយ​ខ្ញុំ​បាន​រំលោភ​ខ្ញុំ ពេល​ខ្ញុំ​អាយុ ១៣ ឆ្នាំ ។ ខ្ញុំ​មានគភ៌​ហើយ​សំរាលកូន តែ​ខ្ញុំ​ពុំ​អាច​ឲ្យ​វា​បៅ​បាន ព្រោះ​គ្មាន​…​សុដន់ ។ ខ្ញុំ​សាកល្បង​ឲ្យ​ស្រមោច​ខាំ បំណង​ឲ្យ​ដើមទ្រូង​ឡើង​ហើម ក្រែងលោ​មាន​ទឹកដោះ ។ លទ្ធផល​គឺ​កូន​ខ្ញុំ​ក្រោយមក​២​នាក់​ទៀត សុទ្ធសឹង​ពុំមាន​ទឹកដោះ​បំបៅ​ទេ​» ។​

​គួរ​តក់​សម្គាល់ថា ប្រទេស​ខាងលើនេះ ជា​ប្រទេស​ដែល​បាននិងកំពុង​រង​នូវ​សង្គ្រាម​គ្មាន​ឈប់ឈរ គួបផ្សំ​ជាមួយ​ចំណេះដឹង​ពលរដ្ឋ​ទាប​ផង​នោះ ទើប​ទង្វើរ​បែប​ព្រៃផ្សៃ​ទាំងនេះ អាច​កើត​មានបាន ។ ព្រះ​ជា​ម្ចាស់​! សង្គ្រាម ? អ្នកណា​ចង់បាន ?​