ការ​បំផ្ទុះ​ដ៏​ធំ​មួយ​ដែល​ត្រូវបាន​រាយការណ៍​បាន​កើតឡើង​នៅក្បែរ​ស្ថានទូត​ឥណ្ឌា ស្ថិតក្នុង​តំបន់​ការទូត Wazir Mohammad Akbar Khan ក្នុង​ទីក្រុង Kabul ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ។​

​យោងតាម​របាយការណ៍​បឋម មនុស្ស​យ៉ាងតិច ៥០ នាក់ ត្រូវបាន​គេ​បារម្ភ​ថា​បាន​ស្លាប់ ។ ទន្ទឹម​នោះដែរ រដ្ឋមន្ត្រីការបរទេស Sushma Swaraj បាន​អះអាងថា បុគ្គលិក​ការទូត​ឥណ្ឌា​ទាំងអស់ មាន​សុវត្ថិភាព ។ មាន​ស្ថានទូត​បរទេស​ជាច្រើន​ស្ថិតនៅក្នុង​តំបន់​នោះ ដោយ​ក្នុងនោះ​មាន ស្ថានទូត​អាមេរិក និង​កាណាដា ។​

​ក្រសួង​សន្តិសុខ​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន (ANSF) ត្រូវបាន​ដាក់ពង្រាយ​ក​ង​កម្លាំងប្រដាប់អាវុធ​របស់ខ្លួន នៅក្នុង​តំបន់​កើតហេតុ​នោះ ដើម្បី​សង្គ្រោះ និង​ប្រតិបត្តិ​ការប្រឆាំង​កុបកម្ម ។​

​យោងតាម AFP មនុស្ស ៤៩ នាក់ ត្រូវបាន​បញ្ជាក់​ស្លាប់ ខណៈ​មនុស្ស​ជាង ៣០០ នាក់ ផ្សេងទៀត រងរបួស ។ ស្ថានទូត​បារាំង​ប្រចាំ​ទីក្រុង Kabul ក៏ត្រូវ​បាន​រង​ការខូចខាត​នៅក្នុង​អំពើ​វាយប្រហារ​ដោយ​គ្រាប់​បែកបំផ្ទុះ​ក្នុង​រថយន្ត​, ប៉ុន្តែ ​ពុំមាន​ជនជាតិ​បារាំង​ណា​ម្នាក់​រងរបួស​នោះទេ​, នេះ​បើតាម​រដ្ឋមន្ត្រីការបរទេស​បារាំងលោក De Sarnez ឲ្យ​ដឹង ។​

សំរាប់​ព័ត៌មាន​បន្ថែម សូម​រង់ចាំ​តាមដាន​ទាំងអស់គ្នា​ជា​បន្តទៀត​….