ហេតុការណ៍​នេះ​កើតឡើង​នៅ​ទីក្រុង Brisbane រដ្ឋ Queensland អូស្ត្រាលី នៅ​អំឡុង​ខែមិថុនា ឆ្នាំទៅ​មិញ ។ តាម Metro ដំបូង ប្រុស​ស្រី​ទាំង​២​មានបំណង​ស្នេហ៍ស្និទ្ធ អន្លង់​អ​ន្លោ​ច​ជាមួយគ្នា ។ ប៉ុន្តែ បានតែ​មួយសន្ទុះ ជនរងគ្រោះ​សំណូមពរ​ឲ្យ Jason ផ្អាក​សិន ។ ប៉ុន្តែ ដោយ​កំពុង «​ដល់ក​» ធ្វើ​ឲ្យ​បុរស​វ័យ ៤៨ ឆ្នាំ សម្រេចចិត្ត​រំលោភ​លើ​បុរស​ជា​ដៃគូ​ពេញ​មួយ​ទំហឹង និង​ពុំ​ប្រើ​ស្រោម​ការពារ ។​

​បុរស​ជា​ដៃគូ​បាន​ប្តឹង ហើយ Jason ក៏ត្រូវ​ចាប់​ដាក់​ក្នុង​ពន្ធនាគារ ។ ក្រោយពេល​ជាប់ពន្ធនាគារ​មិនបាន​ប៉ុន្មាន​ផង ក៏​ទទួលបាន​ព័ត៌មាន​ប្រៀប​ដូច «​រន្ទះបាញ់​កណ្តាល​ក្បាល​» ថា «​ប្រុស​ស្នេហ៍​» ដែល​នាង​រំលោភ​នោះ វិជ្ជមាន​នឹង​មេរោគ HIV/AIDS ។ កំពុង​រង​ទោស ឥឡូវ បន្ថែម​ទុក្ខសោក​ភ័យខ្លាច​នេះ​ទៀត Jason ក៏​រង​បន្ថែម​នូវ​ជំងឺផ្លូវចិត្ត​សោកសៅ អស់សង្ឃឹម ។​

​សំណាងល្អ​! ៦ ខែ ក្រោយមក គេ​បាន​យក​នាង​ទៅធ្វើ​តេស្ត HIV/AIDS ហើយ​លទ្ធផល គឺ​គាត់​ពុំមាន​មេរោគ​នេះ​នៅក្នុង​ខ្លួន​ទេ ។​

​មេធាវី​ការពារ​ក្តី Jason បាន​សុំ​តុលាការ​បញ្ចូល​រឿង «​កើតរោគ​ផ្លូវចិត្ត ព្រោះ​សោកសៅ​ភ័យរន្ធត់​ថា​ឆ្លង​ជំងឺ HIV/AIDS» នៅក្នុង​សំណុំរឿង​សុំ​បន្ធូរ​បន្ថយទោស ។​

​ចុងក្រោយ តុលាការ​បាន​កាត់ក្តី​ឲ្យ Jason ជាប់ពន្ធនាគារ ២ ឆ្នាំកន្លះ ប៉ុណ្ណោះ ៕