តាមរយៈ​ការប្រើ​កម្ម​វិថី Google Earth គេ​បាន​រកឃើញ​មូលដ្ឋាន «​លាក់ខ្លួន​» សម្ងាត់​២​នៅ​ប៉ូល​ខាងត្បូង ។ ក្នុង​ចក្ខុវិស័យ​របស់​អ្នកស្រាវជ្រាវ និង​អ្នកជំនាញ​ខាង UFO នោះ​ច្រកចូល​នេះ​អាចមាន​ផ្លូវ​ចូលដល់​មូលដ្ឋាន​យោធា​សម្ងាត់ ឬ មូលដ្ឋាន​របស់​មនុស្ស​ក្រៅ​ភព ។ ប៉ុន្តែ វា​ក៏​អាចជា​រូប​ភ្នំ​ធម្មតា​កកើតឡើង​ដោយ​ធម្មជាតិ​នៃ​តំបន់​នោះ ។​

រូង២អាថ៌កំបាំងនៅប៉ូលខាងត្បូង

​តាម​អ្នកជំនាញការ UFO ល្បីឈ្មោះ Scott Waring នោះ​លោក​ជឿថា វា​ជា​ច្រក​នាំ​ផ្លូវ​ទៅកាន់​មូលដ្ឋាន​យោធា​សម្ងាត់​ណាមួយ ឬ មូលដ្ឋាន​របស់​មនុស្ស​ភព​ដទៃ ។ ទ​ល្ហី​ករ​ណ៍​នៃ​ការវាយតម្លៃ​នេះ គឺ​រូបភាព​នៃ​វត្ថុ​អាថ៌កំបាំង​មួយ​ដែល​ដូចគ្នា​នឹង​ថាសហោះ ត្រូវ​កប់​មួយផ្នែក​ក្រោម​ស្រទាប់​ទឹកកក​នៅ​រូង​ទី​១ នា​ប៉ូល​ខាងត្បូង ។​

​លើ​គេហទំព័រ​របស់ខ្លួន លោក Scott សរសេរថាៈ «​រូបភាព​ទាំងពីរ​ពិតជា​អស្ចារ្យ​ណាស់​! វា​ហាក់​បង្ហាញ​ច្រកចូល​ទៅក្នុង​២ ជា​មូលដ្ឋាន​របស់​មនុស្ស​ភព​ដទៃ ឬ តិច​បំផុត ក៏​ជា​ច្រក​ចូលទៅ​កន្លែង​ណាមួយ​នោះ ហើយ​មាន​វត្ថុ​មួយ​ស្រដៀង​នឹង​ថាសហោះ​ត្រូវ​កប់​ក្រោម​ស្រទាប់​ទឹកកក ។ ប្រសិនបើ​មាន​មូលដ្ឋាន​របស់​មនុស្ស​ក្រៅ​ភព​នៅ​ប៉ូល​ខាងជើង​ពិតមែន​នោះ ក៏មាន​លទ្ធភាព​ច្រើន​ដេ​ល​នៅ​ទីនោះ មាន​យានអវកាស​របស់​មនុស្ស​ក្រៅ​ភព​ស្ថិតនៅ​ទីនោះ​ដែរ​» ។​

​លោក​ចោទ​សួរថាៈ តើ​មានលទ្ធភាព​ដែរ​ទេ​ថា ពេល​ចាក​ចេញពី​រូង​នោះ ថាសហោះ​បាន​ធ្លាក់​នៅ​មួយ​ច្រក​នៃ​មូលដ្ឋាន​មួយ​ក្នុងចំណោម​នោះ ? ហើយ​ហេតុអ្វី​ក៏ Google Earth បាន​ត្រួតពិនិត្យ​ដោយ​ធ្វើ​ឲ្យ​រូបភាព​នេះ​ពុំ​ឃើញច្បាស់​ទីតាំង​នោះ (​ព្រាលៗ​) ? ។​

​តាម Scott ច្រកចូល​នៃ​រូង​ទាំងនេះ វា​មាន​លក្ខណៈ​តុល្យភាព -​សញ្ញា​មួយ​បង្ហាញថា​វា​ជា​សំណង់​សប្ប​និម្មិត (​ពុំមែន​កកើត​ដោយ​ធម្មជាតិ​) ។​

​ច្រកចូល​ទាំង​២​អាច​ពិនិត្យឃើញ​តាមរយៈ Google Earth ឬ Google Maps ផ្អែក​តាម​ទិន្នន័យ​អាប់ស៊ីស អ័​រ​ដោ​ណេ​ខាងក្រោម​៖

​តាម​អ្នកជំនាញ UFO ប៉ានស្មាន ច្រក​ទាំងនេះ​មាន​ទំហំ​ធំ ។ ច្រក​ទី​២​មាន​ប្រវែង​ប្រហែល ៩០ ម៉ែត្រ កម្ពស់ ៣០ ម៉ែត្រ ៕​