នារី​ជា​គិលានុប្បដ្ឋាយិកា​ជនជាតិ​ថៃ​ស្រស់ស្អាត​ម្នាក់ បាន​ត្រូវ​បង្ខំចិត្ត​លាឈប់​ពី​ការងារ​របស់ខ្លួន បន្ទាប់ពី​មហាជន​បាននាំគ្នា​ថ្កោលទោស ចំពោះ​ទង្វើរ​ដែល​នាង​បង្ហាញ​ការ​ស្លៀកពាក់​សិច​ស៊ី​ដដែលៗ «​ឯកសណ្ឋាន​សិច​ស៊ី​ពេក​» នៅ​កន្លែងធ្វើការ ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នារី​ជា​គិលានុប្បដ្ឋាយិកា​ម្នាក់​ឈ្មោះ Parichat ‘Pang‘ Chatsri អាយុ ២៦ ឆ្នាំ ត្រូវបាន​គេ​និយាយថា បាន​នាំ «​ភាពអាម៉ាស​ចំពោះ​អាជីព​របស់​នាង​» បន្ទាប់ពី​រូបថត​ឯកជន​មួយចំនួន​របស់​នាង ត្រូវបាន​ចែករំលែក​ទៅកាន់​ផេ​ក​ក្រុម «Group page» ឈ្មោះថា Thai Nurse Lovers Association និង​ត្រូវបាន​ចែករំលែក​យ៉ាង​ផុសផុល​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម នា​ដើមខែ​នេះ ។​

Loading...

​ទោះបី​ឯកសណ្ឋាន​នោះ មិន​ជ្រុល​ហួសហេតុ​តាម​ស្តង់ដារ​របស់លោក​ខាងលិច តែ​វា​ត្រូវបាន​ចាត់ទុកជា​ការបង្ក​ហេតុ​នៅក្នុង​ប្រទេស​ថៃ និង​អ្នក​រិះគន់​បាន​ចោទប្រកាន់ Chatsri ថា​បាន​ស្លៀកពាក់​មិន​សមរម្យ និង​មិន​គោរព​វិជ្ជាជីវៈ​ថែទាំ​អ្នកជំងឺ ។​

​ឆ្លើយតប​នឹង​បញ្ហា​នេះ នាង Chatsri បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ​ដោយ​និយាយថា​៖

«​ខ្ញុំ​បាន​ពន្យល់​ទៅ​ក្រុមប្រឹក្សាភិបាល នៅ​មន្ទីរពេទ្យ​ហើយ ប៉ុន្តែ ពួកគេ​មានការ​យល់ឃើញ​ខ្ពស់ ចំពោះ​រូបភាព​របស់​មន្ទីរពេទ្យ ។ ខ្ញុំ​យល់​ពី​ពួកគេ ហើយ​ខ្ញុំ​ក៏​មិន​ចង់​មាន​កិច្ចសន្យា​ធំ​មួយ​ទេ ។ ដូច្នេះ ខ្ញុំ​ត្រូវ​ទទួលខុសត្រូវ​តាមរយៈ​ការលាឈប់​ពី​ការងារ​» ។​

Chatsri បាន​ពន្យល់​បន្ថែមថាៈ នាង​មាន​អារម្មណ៍​ថា វា​ជាការ​ទទួលខុសត្រូវរ​បស់​នាង ក្នុង​ការគោរព​សេចក្តីថ្លៃថ្នូរ ទាំង​វិជ្ជាជីវៈ និង​មន្ទីរពេទ្យ ។​

​នាង​បន្ថែមទៀតថាៈ «​ខ្ញុំ​ចង់​សូមទោស​ចំពោះ​ក្រុមប្រឹក្សា​ឆ្មប និង​គិលានុបដ្ឋាយិកា​ថៃ​ទាំងអស់ នៃ​មន្ទីរពេទ្យ ។ ខ្ញុំ​មិន​ចង់​ឲ្យ​សាធារណជន​វិនិច្ឆ័យ​គិលានុបដ្ឋាយិកា​ទាំងអស់ តាមរយៈ​រូបភាព​របស់ខ្ញុំ​នេះ​ទេ ។ ខ្ញុំ​មិន​ចង់​មាន​បញ្ហា ។ អ្វីដែល​បានកើត​ឡើង គឺ​ខ្ញុំ​ត្រូវតែ​ទទួលខុសត្រូវ ហើយ​ខ្ញុំ​ត្រូវការ​ពេលវេលា​ដើម្បី​កែតម្រូវ​ខ្លួនឯង​» ៕