ភោជនីយដ្ឋាន​មួយ​មាន​ឈ្មោះថា Good Taste (​ភោជនីយដ្ឋាន​អាហារ​ឆ្ងាញ់​) គឺជា​ភោគ​ជនី​យ​ដ្ឋា​នមួយ​ដែលមាន​ផ្តល់ជូន​នូវ​មុខម្ហូប​ឈ្ងុយឆ្ងាញ់​គ្រប់ពេល មានទីតាំងស្ថិតនៅក្នុង​ទីក្រុង Baguio ប្រទេស​ចិន ។ ប្រសិនបើ​លោកអ្នក​មាន​គម្រោង​ទៅកាន់ Baguio ហើយនឹង​សួរថា តើ​ទីកន្លែង​ណា​ដែលមាន​អាហារ​ឆ្ងាញ់ៗ ហើយធូរ​ថ្លៃ​នោះៗ ពួកគេ​នឹង​ចង្អុល​ប្រាប់ថា «Good Taste» ហើយ ។

​ប៉ុន្តែ ថ្មីៗ​នេះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ឈ្មោះថា Chii Mamaradlo បាន​ផុស​ក្នុង​គណនី​របស់ខ្លួន អំពី​ហេតុការណ៍​គួរ​ឲ្យ​ចង់​ក្អួត​មួយ​បាន​កើតឡើង​នៅក្នុង​ភោជនីយដ្ឋាន​នេះ ។ បុរស​រូបនេះ​បាន​អះអាងថា គាត់​បានឃើញ​សត្វ​ជន្លេន​១​ក្បាល ស្ថិតនៅ​កណ្តាល​ចាន​អាហារ​របស់គាត់​ទាំង​នៅរស់​រវើក​តែម្តង ។ សារ​ប្រកាស​បែបនេះ​របស់គាត់ ត្រូវបាន​ចែករំលែក​យ៉ាង​ទូលំទូលាយ និង​ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង ចំពោះ​រឿងនេះ ។​

Loading...