​គេហទំព័រ​ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់​ចិន​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា មេដឹកនាំ​វ័យក្មេង Kim Jong-un បាន​បញ្ជា​ដល់​កងកម្លាំង​ទ័ពអាកាស​របស់ខ្លួន​ឲ្យ​ត្រៀមខ្លួន​ដើម្បី​ធ្វើការ​វាយប្រហារ​ទៅលើ​នាវា​ផ្ទុក​យន្តហោះ​របស់​សត្រូវ ដែល​ការដាក់​បញ្ជា​បែបនេះ គឺ​ស្រប​ពេលដែល​នាវា​ផ្ទុក​យន្តហោះ​ខ្នាត​យក្ស​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​រប​ស់​សហរដ្ឋអាមេរិក​យ៉ាងតិច​ចំនួន​២​គ្រឿង​ឈ្មោះ USS Carl Vinson (CVN-70) និង​ឈ្មោះ USS Ronald Reagan (CVN-76) បាន និង​កំពុង​បង្ហាញ​វត្តមាន និង​ធ្វើ​ប្រតិបត្តិការ​នៅក្បែរ​ឧបទ្វីប​កូរ៉េ ។​

Dtn7.com Photos's photo.

Loading...

​ទីភ្នាក់ងារសារព័ត៌មាន KCNA របស់​ប្រទេស​កូរ៉េខាងជើង​បាន​រាយការណ៍​ឲ្យ​ដឹងថា ប្រទេស​កូរ៉េខាងជើង​កំពុង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួតប្រជែង​ការហោះហើរ​នៅក្នុង​ចំណោម​អាកាសយានិក​កំពូលៗ​ឆ្នើមៗ​នៃ​កងកម្លាំង​ទ័ពអាកាស​របស់ខ្លួន​ក្នុង​គោលបំណង​ហ្វឹកហាត់​ដល់​អាកាសយានិក​ឲ្យ​មាន​សមត្ថភាព​កាន់តែ​ខ្លាំងក្លា អាច​វាយប្រហារ​ទៅលើ​រាល់​គោលដៅ រួមទាំង​នាវា​ផ្ទុក​យន្តហោះ​របស់​សត្រូវ​ថែមទៀត ។​

Dtn7.com Photos's photo.

​បន្ទាប់ពី​មានការ​គំរាមកំហែង​នូវ​អាវុធ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​ផ្គើន​នឹង​អង្គការសហប្រជាជាតិ និង​សហរដ្ឋអាមេរិក ព្រមទាំង​សម្ព័ន្ធមិត្ត​អាមេរិក​ច្រើនលើកច្រើនសា​នោះ សហរដ្ឋអាមេរិក​ក៏បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ខ្នាត​យក្ស​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​រប​ស់​ខ្លួន​ចំនួន​២​គ្រឿង​គឺ USS Carl Vinson និង USS Ronald Reagan អមដោយ​ក្រុម​នាវា​ពិឃាត​ច្រើន​គ្រឿង​ទៀត​មកកាន់​ឧបទ្វីប​កូរ៉េ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កងកម្លាំង​ទាហាន​ជប៉ុន និង​កូរ៉េខាងត្បូង​ឡើង​កក្រើក​ផ្ទៃសមុទ្រ​ជប៉ុន កាលពីពេល​ថ្មីៗ​នេះ ដើម្បី​«​កំញើញ​» ប្រទេស​កូរ៉េខាងជើង ។​

Dtn7.com Photos's photo.

​មិនមែនជា​លើក​ទី​១​ទេ គឺ​នាពេល​កន្លងមក​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un ក៏​ធ្លាប់​គំរាមថា នឹង​ឲ្យ​កងកម្លាំង​ទាហាន​របស់ខ្លួន​បាញ់​ពន្លិច​នាវា​ផ្ទុក​យន្តហោះ​សហរដ្ឋអាមេរិក USS Carl Vinson ត្រឹម​តែមួយ​លើក ប្រសិនបើ​នាវា​ផ្ទុក​យន្តហោះ​សហរដ្ឋអាមេរិក​នោះ​ហ៊ាន​ធ្វើដំណើរ​មកកាន់​ឧបទ្វីប​កូរ៉េ ប៉ុន្តែ​ជាក់ស្តែង​អ្វីៗ​បាន​ត្រឹម​គំរាម​លេងៗ​ប៉ុណ្ណោះ គឺ​មិនទាន់​ក្លាយទៅជា​ការពិត​មែនទែន​នៅឡើយ​ទេ ៕​

Dtn7.com Photos's photo.

Dtn7.com Photos's photo.

ប្រភព៖ dtn7