​ដើមឈើ​ដ៏​ធំ​សម្បើម​១​ដើម នៅ​ភូមិ​រកា​ពក ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្តតាកែវ បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ទាំង​នៅក្នុង​ភូមិ និង​ខាងក្រៅ នាំគ្នា​មក​មើល​យ៉ាងច្រើន​កុះករ ដោយសារតែ​ឮ​ការអះអាង​ដើមឈើ​ដ៏​ធំ​ទំហំ​ប្រហែល​៥​ឱប​មនុស្ស​នេះ បាន​ដួលរលំ​បាត់ទៅហើយ​កាលពី​ឆ្នាំទៅ​មិញ បែរជា​ពេលនេះ ស្រាប់តែ​«​ងើប​អង្គុយ​»​ឡើងវិញ​។​

Loading...

​តាម​ប្រសាសន៍​លោកពូ​ម្ចាស់​ស្រែ​ម្នាក់ បាន​ឲ្យ​ដឹងថា ដើមឈើ​ដ៏​ធំ​នេះ​បើតាម​តំណ​ត​ថា គឺមាន​អាយុកាល​ប្រហែល ១​ពាន់​ឆ្នាំ​ទៅហើយ ប៉ុន្តែ វា​បាន​ដួល​រំដួល​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ឆ្នាំទៅ​មិញ (​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៧) ។ លោកពូ​រូបនោះ​បន្តថា គាត់​និង​ប្រពន្ធ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​តែម្តង ខណៈ​ឃើញ​ដើមឈើ​ដ៏​ធំ​មនុស្ស​រាប់សិប​នាក់​ក៏​លើក​ពុំរួច​នេះ ស្រាប់​ងើបឈរ​ឡើងវិញ​ច្រ​ង៉ាងៗ​បែបនេះ ។​

​គួរបញ្ជាក់​ផង​ថា ក្នុងខណៈ​ពេលនោះ​ផងដែរ ប្រជាពលរដ្ឋ​ទាំង​ក្មេង​ទាំងចាស់ បាន​នាំទៅ​ជាមួយ​នូវ​ធូប ដើម្បី​អុច​បន់ស្រន់​សុំ​សេចក្តីសុខ​ពី​ដើម​ដើមឈើ ព្រោះ​តែមាន​ជំនឿ​លើ​វត្ថុ​សិទ្ធិ​នៃ​ហេតុការណ៍​ដ៏​ចម្លែក​នេះ ។ ក្នុងឱកាស​ដ៏​រីករាយ​នោះ​ផងដែរ យើង​ក៏​ឮ​បងប្អូន​ខ្លះ​និយាយ​ផា​ឲ្យ​អ្នក​ចូលចិត្ត​លេង​កន្ទុយលេខ​ថាៈ «​ខ្វេះៗ​មើល​ផង ក្រែងលោ​ឃើញ​លេខ​…» ។​

​ទោះជា​យ៉ាងណា នេះ​គ្រាន់តែ​ជំនឿ​របស់​បងប្អូន​ខ្មែរ​យើង​ប៉ុណ្ណោះឯង ។ រីឯ​អភូតហេតុ​នៃ​ដើមឈើ​នេះ គេ​ក៏​ពុំ​ដឹងថា​វា​កើតឡើង​ដោយសារ​មូលហេតុ​អ្វី​នោះដែរ មកទល់ពេលនេះ ៕