Katherine ជាយុវតីម្នាក់មិនត្រឹមតែមា​នរូបសម្រស់​ស្រស់​ស្អាតប៉ុ​ណ្ណោះ​ទេ នា​ងថែមទាំងមាន​ខួរក្បាល​ឆ្លាតវៃ​ដូច​ទៅនឹង  ​Computer​ ដោយ​រូបនា​ងបានទាយ​សន្លឹកបៀរនៅ​ក្នុងកម្មវិធី​ ​Episode​ Highlight ​របស់​សហ​រដ្ឋាអា​មេ​រិក​ នាង​ចាំបានគ្រប់សន្លឹក​បៀរ ។

លោក Steve ដែលជាគណកម្មការក្នុងកម្មវិធី​​ Episode Highlight ស្ទើរតែស្លុតស្មារតី​បន្ទាប់បានអោយ យុវតី Katherine កាន់សន្លឹកបៀចំនួនមួយហូ ហើយឲ្យនាងចង់ចាំទៅលើសន្លឹកបៀរទាំងនោះ ថា សន្លឹកបៀរណានៅលេងរៀងណា និងតម្រូវឲ្យ Katherine  ឆ្លើយនៅពេលលោក​សួទៅកាន់នាង។

ក្រោយពេល Katherine  កាន់សន្លឹកបៀរព្រមទាំងឆែកមើលមិនបានមួយនារីផងក៏បានហុចបៀរទាំងនោះកាន់លោក Steve ដែលជាគណកម្មការក្នុងកម្មវិធីនោះ លោកបានធ្វើការចែកសន្លឹកបៀរទាំងនោះទៅកាន់ ក្មេងប្រុសស្រីចំនួន បីរូបដែលអង្គុយរួមតុជាមួយគ្នា និងបានអោយ Katherine  ទាយទៅលើសន្លឹកបៀរដែលលោកបានចែក ទៅកាន់ក្មេងៗទាំងនោះ ។​

អ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលទូទាំងកម្មវិធី នោះគឺ Katherine ​ទាយសន្លឹកបៀរត្រូវទាំងអស់ មិនខុសសូម្បីតែមួយសន្លឹក ធ្វើឲ្យអ្នកចូលរួមទស្សនាផ្ទាន់ក្នុងកម្មវិធីហូកញ្ជ្រៀវស្ទើរតែកក្រើកឆាកទៅហើយជាមួយនឹងការចង់ចាំដ៏កម្ររបស់ Katherine ​ចងចាំដូច computer ទាយសន្លឹកបៀរគ្មានឲ្យខុស១សន្លឹក៕

(ទស្សនាវីដេអូខាងក្រោម៖)