​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹងថា ដំណាំ​ម្រេច​កំពត នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​ចាត់ទុកថា​ជា «​មាស​ខ្មៅ​» ដែល​បាន​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាកសិករ​នៅ​ទីនោះ​ឲ្យ​កាន់តែ​ប្រសើរឡើង ។ ព្រោះថា ម្រេច​កំ​ពត់​នេះ ត្រូវបាន​លក់​ចេញ​ក្នុងតម្លៃ​រហូតដល់​ប្រមាណ ៤២ ដុល្លារ ក្នុង​១​គីឡូក្រាម នៅក្នុង​ទឹកដី​នៃ​ប្រទេស​អាល្លឺម៉ង់ ខណៈ​ម្រេច​របស់​វៀតណាម​លក់បាន​ត្រឹមតែ ៨ ដុល្លារ ក្នុង​១​គីឡូក្រាម ប៉ុណ្ណោះ នៅ​អឺរ៉ុប ។​

​កាសែត​ខាងលើនេះ​បាន​បញ្ជាក់ថា ផលិតផល​ម្រេច​កំពត​របស់​ប្រទេស​កម្ពុជា ផលិត​បានត្រឹមតែ​ប្រមាណ ៧០ តោន ក្នុង​មួយឆ្នាំ ហេតុនេះ​វា​នៅមាន​ចំនួន​តិច​នៅឡើយ បើ​ប្រៀធ​ធៀប​នឹង​ប្រទេស​វៀតណាម ដែលជា​ប្រទេស​នាំចេញ​ម្រេច​ច្រើនជាងគេ​នៅលើ​ពិភពលោក ដោយ​កាលពី​ឆ្នាំទៅ​មិញ​នេះ ផលិត​បាន​រហូតដល់​ចំនួន ១៤៥,០០០ តោន ឯណោះ ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លងទៅនេះ ម្រេច​កំពតរ​ប់ស​កម្ពុជា ត្រូវបាន​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ជា​ផ្លូវការ​នៅ​សហគមន៍​អឺរ៉ុប ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់ ECAP III ៕​