ប៉ុន្មាន​ម៉ោង​មុននេះ គណនី​ហ្វេ​ស​ប៊ុ​កមួយ​មានឈ្មោះ​ជា​ភាសា​ថៃ (คุณชาย โอ้) បានធ្វើការ​ចែករំលែក​វីដេអូ​ដ៏​ស្លុតរន្ធត់​មួយ បង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ម្នាក់ «​ផ្ទុះ​» ចេញ​ពោះវៀន​ចេញ​ក្រៅ​ខ្លួន​ព្រុលៗ​តែម្តង ដែល​ត្រូវបាន​និយាយថា បណ្តាល​មក​គាត់​ពិសារ​ស្រា លាយ (​ក្លែម​) ជាមួយ​ផ្លែ​ធុ​រេ​ន ។​

Loading...

​ទាក់ទិន​នឹង​ករណី​ផងដែរ វេជ្ជបណ្ឌិត​ថៃ​បាន​បកស្រាយ​ថា ការហូប​ធុ​រេ​ន និង​ស្រា សមល្មម គឺអាច​ប៉ះពាល់​តិចតួច គ្រាន់តែ​ក្តៅខ្លួន​ប៉ុណ្ណោះ ។​

​យ៉ាងណាមិញ នៅលើ​គេហទំព័រ Healthxhange.sg ក៏បាន​ព្រមាន​ផងដែរ​ថាៈ ការហូប​ធុ​រេ​ន និង​ស្រា រួមគ្នា​ក្នុងពេល​តែមួយ អាច​បណ្តាល​ឲ្យ​អ្នកស្លាប់​បាន ប្រើ​សិន​បើ​អ្នកប្រើប្រាស់​របស់​ទាំងពី​រ​នេះ​ក្នុង​បរិមាណ​ច្រើន​ហួស​! ព្រោះថា​វា​ទំនងជា​បង្ក​ឲ្យ​ហើមពោះ​, ពិបាក​រលាយ​អាហារ និង​ពុំ​ស្រួល ខណៈ​ថ្លើម​របស់​អ្នកធ្វើការ​បន្ថែ​មយ៉ាង​លំបាក ដើម្បី​ដំណើរការ​បំ​លែង​ទាំង​ជាតិ​ខ្លាញ់ និង​ស្ករ នៅក្នុង​ធុ​រេ​ន និង​ស្រា នៅពេល​អ្នកប្រើប្រាស់​ពួកវា​ហួសប្រមាណ ។​

​ទោះយ៉ាងណា គេហទំព័រ​នេះ​ក៏បាន​បញ្ជាក់ថា ពុំមាន​ភស្តុតាង​ជាក់លាក់​ណាមួយ​បង្ហាញ​ពី​ផលប៉ះពាល់​ដ៏​សាហាវ​នៃ​ការរួមបញ្ចូល​គ្នា​រវាង​ធុ​រេ និង​ស្រា​នោះទេ ៕​