​ក្រោយពី​ផ្ទុះ​រឿង​នៃ​ការ​លេច​ធ្លាយ​វីដេអូ​មួយ បង្ហាញ​ឃើញ​ស្តែងៗ ដែល​ស្ត្រី​ម្នាក់​ត្រូវ «​ផ្ទុះ​» ពោះវៀន​ចេញ​ក្រៅ​ខ្លួន​ព្រេ​លៗ ដោយសារ​លទ្ធផល​ទទួល​ទាន​ធុ​រេ​ន និង​ស្រា ដែល​ធ្វើ​មហាជន​ជាពិសេស​ប្រើ​អ៊ី​ន​ធើរ​ណេ​ត មានការ​ស្លុតរន្ធត់​យ៉ាងខ្លាំង ព្រោះតែ​ពុំ​ធ្លាប់​បានដឹងថា ការទទួល​ទាន​ធុ​រេ​ន ក្នុងពេល​តែមួយ​ជាមួយ​ស្រា បង្ក​ឲ្យ​កើត​គ្រោះថ្នាក់​ដ៏​សាហាវ​បែបនេះ ។​

Loading...

​ដោយសារតែ​រឿងនេះ​បង្ក​ឲ្យ​មានការ​ជជែក​វែកញែក​យ៉ាង​ផុសផុល នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​នោះ ថ្មីៗ​នេះ គ្រូពេទ្យ​ជំនាញ​ឯកទេស​ខាង​ចំណីអាហារ​លោក ពីយៈ​ផាន់ ព្រឹកៈសៈ​ផានី​ដ បានធ្វើការ​បកស្រាយ​ថា ការទទួល​ទាន​ធុ​រេ​ន​ជាមួយ​ស្រា គឺ​មិនគួរ​ទ​ទួន​ទាន​ជាមួយគ្នា​ឡើយ តែ​ករណី​ដែលថា​ទទួលទាន​ទាំងពីរ​មុខ​នេះ​តំណាលគ្នា ធ្វើ​កម្រិត​ហ្គ្រា​ស​ក្នុង​ពោះវៀន​កើន​ឡើយ​ខ្លាំង រហូតដល់​ថ្នាក់​ឱ្យ​អ្នក​ដែល​បាន​ទទួលទាន​ហើយ ត្រូវ​ផ្ទុះ​ពោះវៀន​ស្លាប់ នោះ​មិនមែនជា​ការពិត​នោះទេ ។​

​ឆ្លើយតប​នឹង​ករណី​ដ៏​រំជើបរំជួល​នេះ​ផងដែរ អ្នក​ខម​មិន​ម្នាក់​ដែល​ហាក់ដូច​អ្នកជំនាញ​ខាង​សុខភាព​ម្នាក់ លើកឡើងថាៈ «​វា​មិន​ស្លាប់​ទេ បើ​ពោះវៀន​ល្អ តែ​វា​បង្ក​ឲ្យ​ឡើង​ជាតិ​ហ្គាស ហើយ​ហើមពោះ ពិបាក ដកដង្ហើម តែបើ​ពោះវៀន​ធ្លាប់​ទទួល​ការវះកាត់ ឬ​មាន​ដំបៅ​ស្រាប់ ហើយ​ហូប​ធូ​រេ​ន​លាយ​ជាមួយ​ស្រា ក្នុងពេល​តែមួយ វា​អាច​ជាតិ​ហ្គាស​ឡើង​ខ្លាំ​វា​នឹង​ធ្លាយ​តាម​កន្លែង​ដែល​ធ្លាប់មាន​របួស​ស្រាប់ គ្រូពេទ្យ​ថា​យក​ល្អ គួ​កុំ​ញ៉ាំ​ស្រា នៅពេល​យើង​ញំ​ធូ​រេ​ន​» ។​

​ទន្ទឹម​នោះដែរ ម្នាក់ទៀត​និយាយថា «​មិនចេះ​តែ​ថា​ទេ ម្តាយ​ខ្ញុំ​គាត់​ត្រាំ​ស្រា​កូនខ្ចី​អោយ​ខ្ញុំ​ទៀត ផ្លែ​ធុ​រ៉េ​ន នឹង​ផ្លែឈើ​ច្រើន​មុខ​ទៀត ហើយ​ញាំ​អស់ 10 លីត្រ អត់​មាន​ឃើញ​អី​ផង​» ។​

​ទោះយ៉ាងណា យើង​គ្រប់គ្នា គួរ​មានការ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា និង​ជាពិសេស​គួរ​ស្តាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជាការ​ប្រសើរ ៕​