​លោក ព្រំ ម៉ាញ សិល្បករ​ខ្មែរ​ខាង​ផ្នែក​ចម្រៀង​អា​យ៉ៃ​ឆ្លើយឆ្លង​ដ៏​ល្បីល្បាញ​ប្រចាំ​ប្រទេស​កម្ពុជា ថ្មីៗ​នេះ បាន​ស្លៀកពាក់​សាមញ្ញ (​មើល​សឹង​ច្រឡំ​ក្មេងៗ​) បាន​មាន​វត្ត​មាននៅ​ទីកន្លែង​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ ដោយមាន​ការចូលរួម​ចោមរោម​ពី​សំណាក់​បងប្អូន​ខ្មែរ ជាពិសេស​យុវជន ។ ហើយ​ទន្ទឹម​នោះ​ផងដែរ ដើម្បី​បង្ក​បរិយាកាស​នាឱកាស​នោះ មាន​ភាពសប្បាយ​រីករាយ​ឡើង តារាចម្រៀង​អា​យ៉ៃ​ដ៏​កំពូល​រូបនេះ បាន​បង្ហើ​ឃ្លា​កំប្លែង​លក្ខណៈ​ចំអេសចំអាស​មួយ​សើច​លេង ទាក់​រឿង​ប្រៀបធៀប «​ជិះ និង​លាង​…» រវាង​ប្រពន្ធ និង​រថយន្ត ។​

Loading...

​ប៉ុន្តែ ស្រប​ជាមួយគ្នានេះ​ផងដែរ ពាក្យ​កំប្លែង​នេះ​របស់លោក បាន​បង្ក​ឲ្យ​មានការ​រិះគន់ «ឈ្លោះប្រកែកគ្នា​» រវាង​អ្នក​ខម​គាំទ្រ និង​មិន​គាំទ្រ​ដែល​គិតថា​ឈ្លើយ (ប្រហែលស្រីៗ) ។​

​ទោះយ៉ាងណា ការ​កំប្លែង​របស់លោក​របៀបនេះ គឺ​តាំង​អើយ​មកម្ល៉េះ ហើយក៏​ទទួល​បានការ​សើច​សប្បាយ រំសាយ​អារម្មណ៍​កើតទុក្ខ​ផងដែរ ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​យើង​គ្រប់​ស្រទាប់​ក្មេង​ចាស់ៗ ។​

​ចង់ដឹងថា ពាក្យពេចន៍​កំប្លែង​របស់លោកយ៉ាងណានោះ សូម​ទស្សនា​វីដេអូ​ដូចខាងក្រោម​៖​