កន្លងមក បាតុភាព​ជន​ល្មោភកាម​ដែល​និយម​ប្រើ​ថ្នាំសម្រើប​គ្រប់បែបយ៉ាង ដើម្បី​ងាយ​សំរេច​ចំណង់តណ្ហា «​តាមផ្លូវ​កាត់​» នឹងត្រូវ​បាត់បង់​នូវ​ឱកាស​ច្រើន ដើម្បី​សំរេច​បំណង​ថោកទាប​ដែល​សង្គម​ស្អប់ខ្ពើម​ជាទីបំផុត ។​

Loading...

​គណនី​សង្គម​មួយចំនួន ក៏​កំពុង​ពង្វក់​ស្រទាប់​យុវវ័យ​ឲ្យ​ភ្លើតភ្លើន ភ្លេច​សីលធម៌​ជាម​នុស្ស ដើម្បី​ប្រាក់ចំណេញ​កប់​ក្តោង​របស់​ពួកគេ ។ ប្រិយមិត្ត​ប្រហែលជា​ធ្លាប់​ដឹង ធ្លាប់​ឮ ឬ អាន​នូវ​ព័ត៌មាន​ពី​ការផ្សព្វផ្សាយ​ថ្នាំសម្រើប​សំរាប់​នារីៗ​ដែល​ពុំមាន​ក្លិន ពណ៌ ច្រក​ក្រោម​សណ្ឋាន​ផ្សេងៗ​… ។​ល​។

​ដោយ​សង្កេតឃើញ​នូវ​ទង្វើ​ថោកទាប​ដូច​ពោល​ខា​ងើ សិស្ស​១​ក្រុម​នៅ Miami (​អាមេរិក​) បាន​រកឃើញ​ឧបករណ៍​ជួយ​ឲ្យ​បងប្អូន​នារីៗ អាច​ដឹងបាន​ថា​តើ​ក្នុង​ភេសជ្ជៈ​របស់ខ្លួន​មាន​ត្រូវគេ​លួច​ដាក់​ថ្នាំ​ដែរឬទេ​! ។​

​ឧបករណ៍​នេះ​មាន​សណ្ឋាន​ស្រដៀង​នឹង​បំពង់​បឺត ប៉ុន្តែ វា​មាន​សមត្ថភាព​ប្តូរ​ពណ៌​ភ្លាមៗ គ្រា​ប្រាស្រ័យ​នង​ប្រភេទ​ថ្នាំសម្រើប ២ ប្រភេទ កំពុង​ចរាចរ​ពេញ​លើ​ទីផ្សារ​បច្ចុប្បន្ន ។​​

«​អាវុធ​» ការពារ​ខ្លួន​នេះ​មាន​ឈ្មោះថា “Smart Straw” ត្រូវបាន​ច្នៃ​ផលិត​រាង​តូច​ល្មម​ទុក​ក្នុង​កាបូប​យកតាម​ខ្លួន​បាន ហើយ​មាន​សមត្ថភាព «​លឿន​» គឺ​គ្រាន់តែ​ប៉ះ​ជាមួយ​ភេសជ្ជៈ «​មាន​បញ្ហា​» វា​នឹង​ប្តូរ​ពណ៌​ភ្លាម ។​

​សារធាតុ​ប្រតិកម្ម​មាន​ក្នុង​បំពង់​នេះ បច្ចុប្បន្ន អាច​ប្រតិកម្ម​ចំពោះ​ប្រភេទ​ថ្នាំសម្រើប​ដែល​កំពុង​ពេញនិយម​នៅ​បណ្តា Bar និង Pub គឺ gamma-hydroxybutyric acid (GHB) ឬ​ហៅថា​ថ្នាំ​គ្រវី​សណ្ឋាន​រាវ ព្រមទាំង Ketamine ។ ពេលនេះ​ពួកគេ​ក៏​កំពុង​ពង្រីក​ការស្រាវជ្រាវ​នៅលើ​ប្រភេទ​ថ្នាំ​ផ្សេងទៀត ជាអាទិ៍ៈ flunitrazepam (​ឬ Rohypnol) ។​

​ការច្នៃប្រឌិត​ឧបករណ៍​ឆ្លាត​វៃ​នេះ កាន់តែ​ប្រសើរ គ្រា​វា​បាន​ត្រូវ​រៀបចំ​ជា​បំពង់​បឺត​ធម្មតា អាច​ប្រើ​សំរាប់​ពិសារ​ភេសជ្ជៈ​បាន ។​

​មាន​នារីៗ ៨៥% សម្តែង​ការពេញចិត្ត​នឹង​ប្រើប្រាស់​ឧបករណ៍​ការពារ​ខ្លួន​នេះ ៕​