​កាលី​ចុងខែ​ឧសភា កន្លងមក ក្រសួងការពារជាតិ​អាមេរិក​បាន​ឧទ្ទេសនាម​អំបី​ប្រព័ន្ធ​តម្រង់​គ្រាប់​ថ្មី​សំរាប់​បំពាក់​ដល់​កាំភ្លើង​វែង នា​ទិវា​បច្ចេកវិទ្យា​យោធា​ប្រព្រឹត្តទៅ​នៅ​មន្ទីរ​បញ្ច​កោណ ។ គេ​រៀបចំ​វា​ឡើង​សំរាប់​បំពាក់​ដល់​កាំភ្លើង​វែង M4 ហើយ​បរិក្ខារ​នេះ​អាច​ផ្តោតលើ​គោលដៅ​ស្វ័យប្រវត្តិ ពុំ​ចាំបាច់​ប្រើ​ចលនា​របស់​ពលទាហាន -​នេះ​បើតាម Task and Purpuse ។​

Loading...

​ជាទូទៅ​លទ្ធភាព​បាញ់​ចំ​គោលដៅ​ចំណុះ​មួយ​ភាគ​ធំ​លើ​បណ្តា​កត្តា​ជាអាទិ៍ៈ អាវុធ​, ប្រភេទ​គ្រាប់​, បរិស្ថាន និង​សមត្ថភាព​ផ្ទាល់​របស់​ពលទាហាន ។ ប៉ុន្តែ អាវុធ​ជំនាន់​ថ្មី​នេះ​វា​ត្រូវបាន​បំពាក់ Sensor និង​ឧបករណ៍​គណនា «​ផ្លូវរ​ត់នៃ​គ្រាប់​» នាំ​ឲ្យ​ពេលវេលា​សំរាប់​តម្រង់ និង​វាយលុក​លើ​គូប្រយុទ្ធ​មាន​វេលា​ដ៏​ខ្លី ។​

​ឧបករណ៍​គណនា​យុទ្ធវិធី មាន​សមត្ថភាព​កំណត់​មុខសញ្ញា គិត​ទាំង​សំរាប់​ស្ថានភាព​ច្របូកច្របល់​បំផុត ។ ក្រុមហ៊ុន​ផលិត​ឲ្យ​ដឹងថា ប្រព័ន្ធ​កម្លាំង​រីក (Hydraulic System) នឹង​សម្រួល «​ផ្លូវ​តម្រង់​» សំរាប់​កាំភ្លើង រីឯ​អ្នកប្រើប្រាស់​តែង​រង់ចាំ​កាន់​កៃ បន្ទាប់ពី​ដំណាក់កាល​នេះ ។ បច្ចេកវិទ្យា​ថ្មី​នេះ ត្រូវបាន​សង្ឃឹមថា នឹង​ជួយ​ឲ្យ​ពលទាហាន​ទាំងអស់​ក្លាយជា «​អ្នក​ដៃត្រង់​» ដោយ​ពុំ​តម្រូវ​ឲ្យ​មានការ​ហ្វឹកហាត់​ច្រើនពេក​ទេ ។​

​មើលទៅ​ប្រព័ន្ធ​នេះ​គួរ​ឲ្យ​ទាក់ទាញ ហើយ​វា​ជួយ​កាត់បន្ថយ​រយៈពេល និង​ចំណាយ​សំរាប់​ការហ្វឹកហ្វឺន​ពល​ទាហាន ដើម្បី​បាញ់​ឲ្យ​បាន​ចំ​គោលដៅ ៕​