ឆ្លាត​វៃ និង​ប៉ិនប្រសប់ ត្រូវបាន​ចាត់ទុកជា​ឧត្តមភាព​ជួយ​មនុស្ស​រស់នៅ​បាន​សុខ​ស្រួល​ក្នុងសង្គម​មួយ​ពោរពេញ​ដោយ​ការប្រកួតប្រជែង​ខ្លាំង​ឡើងៗ ។ ប៉ុន្តែ រឿងរ៉ាវ​មួយ​កើត​ក្នុង​ជីវិត​របស់​ស្ថាបនិក Amzon លោក Jeff Bezos ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​ភ្ញាក់​កន្ត្រាក់​ខ្លួន រួច​ចោទសួរ​ខ្លួនឯង​ថាៈ «​ការ​ឆ្លាត​វៃ​ប្រាកដ​ជាសំខាន់​ជាង​អ្វីៗ​ទាំងអស់​?» ។​

Jeff Bezos គឺជា​ស្ថាបនិក និង CEO របស់ Amazon ដែលមាន​អំណាច​លំដាប់​កំពូល​ក្នុង​វិស័យ​បច្ចេកវិទ្យា​ពិភពលោក ។ គេ​ពុំ​ត្រឹម​គោរព​គាត់​ជា​អ្នកមាន​កំពូល​ទេ តែ​សំខាន់​គឺ​ត្រង់​បុគ្គលិកលក្ខណៈ ឆន្ទៈ ការពុះពារ​ឧបសគ្គ​របស់លោក ។​

​លោក​បាន​ចែករំលែក​នូវ​រឿងរ៉ាវ​ពិត ជា​មេរៀន​សំរាប់​យុវវ័យ​ជំនាន់​ក្រោយ​ថាៈ «​កាលពី​នៅ​ក្មេង​ពេល​វិស្សមកាល​មកដល់ ខ្ញុំ​ច្រើន​ទៅ​សំរាក​នៅ​កសិដ្ឋាន​របស់​លោកតា លោកយាយ​របស់ខ្ញុំ​នៅ Texas ។ ខ្ញុំ​ជួយ​ពួកគាត់​ជួសជុល​ម៉ាស៊ីន​ច្រូតស្រូវ ចាក់​វ៉ាក់សាំង​ឲ្យ​គោ និង​ធ្វើ​កិច្ចការ​ផ្ទះ​ដទៃទៀត រៀងរាល់​ល្ងាច​ពួកយើង​ទៅ​មើលល្ខោន Opera» ។​

​ពេញ​អំឡុងពេល​កុមារភាព ខ្ញុំ​តែ​រង់ចាំ​វេលា​នេះ​មកដល់ ។ ខ្ញុំ​ពិតជា​ស្រឡាញ់ និង​គោរព​តា​យាន​របស់ខ្ញុំ ។ ប៉ុន្តែ មានរឿង​មួយ​ដែល​ខ្ញុំ​ពុំ​ចូលចិត្ត​នោះ គឺ​ក្លិន​ផ្សែង​បារី ពិសេស​នាឱកាស​ពួកយើង​ជិះឡាន​ដើរទេស​ចរណ៍ ។ ខ្ញុំ​អង្គុយ​ខាងក្រោយ តា​ខ្ញុំ​គាត់​បើកឡាន រីឯ​យាយ​ខ្ញុំ​គាត់​ពុំ​និយាយស្តី​ច្រើន​ទេ ចេះតែ​ជក់បារី ។​

​តាំងពី​តូច ខ្ញុំ​ចូលចិត្ត «​លេខ​» ហើយ​ច្រើន​គណនា​អ្វីៗ​តាំងពី​រឿង​តូចតាច «​ចង្ក្រាន​ជើង​ឆ្នាំង​» ឡើង ។​

​ម្តងនោះ ខ្ញុំ​បាន​ស្តាប់ឮ​ដោយ​ចៃដន្យ​ពី​អត្ថបទ​ផ្សាយ​អំពី​គ្រោះថ្នាក់​នៃ​ការផ្សាយ​របស់​ទូរទស្សន៍ ។ គេ​និយាយថា បារី​១​ដើមៗ កាត់បន្ថយ​អាយុប្រមាណ ២ នាទី ។ ដូច្នេះ ខ្ញុំ​សម្រេចចិត្ត​គណនា​សាកល្បង​ពី​រឿង​លោកយាយ​របស់ខ្ញុំ ។​

​ខ្ញុំ​ប្រើពេល​១​ថ្ងៃ ដើម្បី​សង្កេតមើល​គាត់ ខ្ញុំ​គិតថា ១​ថ្ងៃ​គាត់​ជក់បារី​ប៉ុន្មាន​ដើម ហើយ​១​ដើម​ប៉ុន្មាន​ខ្សឺត ចុងក្រោយ បូកសរុប​បាន​តួលេខ​មួយ​សមស្រប ។​

​ថ្ងៃនោះ ពេល​កំពុង​ជិះ​លើ​រថយន្ត ហើយ​ខ្ញុំ​ក៏បាន​គណនា​តួលេខ​រួច ខ្ញុំ​ផ្អែក​ទៅក្រោយ រួច​ទះ​ស្មា​លោកយាយ​ខ្ញុំ​ភ្លាមៗ រួច​«​ថ្លែងការណ៍​»​យ៉ាង​អំនួត​ថាៈ ប្រសិនបើ​២​នាទី​បឺត​១​ខ្សឺត​បារី នោះ​លោកយាយ​ខាង​បង់​អាយុ​អស់ ៩ ឆ្នាំ​! ។​

​មកទល់ពេលនេះ ខ្ញុំ​នៅចាំ​យ៉ាងច្បាស់​ថា រឿង​អ្វី​កើតឡើង​បន្ទាប់​នោះ ។ ហើយ​វា​ខុស​ទាំងស្រុង​ពី​ការប៉ាន់ស្មាន​របស់ខ្ញុំ​! ។ ខ្ញុំ​គិតថា ការ​ឆ្លាត​វៃ និង​សមត្ថភាព​គណនា​របស់​ខ្ញុំ នឹង​ទទួលបាន​នូវ​ការ​ស្ងើចសរសើរ ប៉ុន្តែ ផ្ទុយស្រឡះ​! ។​

​លោកយាយ​របស់ខ្ញុំ ស្រក់​ទឹកភ្នែក រីឯ​លោកតា​ខ្ញុំ​ដែល​មុន​នោះ គាត់​គិតតែ​ប្រមូលផ្តុំ​បើកឡាន ក៏​ស្រាប់តែ​បញ្ឈប់​វា​នៅ​ចិញ្ចើមផ្លូវ​ភ្លាម ។ គាត់​ចុះ​ពីលើ​រថយន្ត រួច​បើកទ្វារ​រង់ចាំ​ចុះមក​ដែរ ។​

​ខ្ញុំ​ជ្រួលច្របល់​ក្នុង​ចិត្ត​យ៉ាងខ្លាំង ព្រោះ​គិតថា ខ្ញុំ​មាន​បង្ក​ការរំខាន​ឬ ? លោកតា​ខ្ញុំ​ពុំ​មេន​ជា​មនុស្ស​តឹងរ៉ឹង​អ្វី​ទេ ឬ គាត់​ចង់​ឲ្យ​ខ្ញុំ​សុំទោស​លោកយាយ ។​

​ខ្ញុំ​ពិតជា​វិលវល់ ព្រោះ​ពុំ​ដឹង​រឿង​អ្វី​នឹង​កើតឡើង ។ ខ្ញុំ​និង​លោកតា​ឈរ​ឆ្ងាយ​ពី​រថយន្ត​បន្តិច ។ លោកតា​សម្លឹង​ចំ​ភ្នែក​របស់ខ្ញុំ​យ៉ាងយូរ រួច​គាត់​ពោល​មួយៗ​ថាៈ «Jeff! ថ្ងៃ​ណាមួយ​ចៅ​នឹង​យល់​! សុច្ចរិត​ទៀងត្រង់ ប្រៀប​ជាមួយ​ការ​ឆ្លាត​វៃ វា​កាន់តែ​លំបាក​ជាង​ទៀត​!»​។​

​មនុស្ស​ដែល​តែងមាន​ជំនឿ​លើ​ខ្លួនឯង ជឿ​លើ​ការ​ឆ្លាត​វៃ​របស់ខ្លួន ឮ​បែបនេះ​ពិតជា​រំជួលចិត្ត និង​ស្រឡាំងកាំង ។ ក្រោយ​មកពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ រហូត​ពេលនេះ ខ្ញុំ​កាន់តែ​យល់​ច្រើន​ពីស​ម្តី​របស់​លោកតា​ខ្ញុំ ។ ប្រការ​ដែល​ខ្ញុំ​និយាយ​ពុំ​ខុស​អ្វី​ទេ ព្រោះ​វា​ជា​វិទ្យាសាស្ត្រ ។​

​ប៉ុន្តែ ប្រការ​ដែល​ខ្ញុំ​ពុំ​យល់បាន​រហូតទល់​ថ្ងៃ «​នោះ​» គឺ​ស្ថិតនៅ​ពីក្រោយ​បារី​១​ដើមៗ ដែល​លោកយាយ​ជក់​មាន​បង្កប់​នូវ​អនុស្សាវរីយ៍ ការគិត​ពិចារណា ការលំបាក និង​ងាយស្រួល នៃ​ជីវិត​កន្លងមក -​ពោលគឺ​អនុស្សាវរីយ៍​ដែល​គាត់​តែង​នឹក​គិតដល់ ព្រោះ​វា​ពុំ​អាច​រំសាយ​ចេញពី​ដូង​ចិត្តបាន​! ។​

​ពិតណាស់​ក្នុង​ឆាកជីវិត​នេះ ប្រការ​ដែល​យើង​ទទួលយកបាន​គឺ បញ្ញា​សាស្ត្រ តែ​ប្រការ​ដែល​ពុំ​អាច​ទទួលយក តែ​ត្រូវ​ថែទាំ​នោះ គឺ​បេះដូង​សុច្ច​ចរិត​ទៀងត្រង់ ។​

​ព្រោះថា ភាព​សុច្ចរិត​ទៀងត្រង់​នោះ ពុំមែន​ជា​ប្រភេទ​ទ្រី​ស្តី​មួយ​ឡើយ តែ​វា​ជា​ភាព​ច្របាច់​ចូល​រវាង​ទស្សនៈទាន និង​ទង្វើរ ហើយ​ដែល​វា​ក៏​ជា​អត្ត​ច​រិ​ក​ដើមដំបូង នៃ​ជោគវាសនា​បុព្វកាល​របស់​មនុស្ស ។​

​គេ​ចាត់ទុកថា កាន់តែ​យល់ដឹង​ច្រើន នោះ​កាន់តែ​ឆ្លាត​វៃ កាន់តែ​ឆ្លាត​វៃ​កាន់តែ​ចេះ «​ប្រមូល​ប្រយោជន៍​» សំរាប់​ខ្លួន ហើយ​បែបនេះ​ជីវិត​កាន់តែ​រីករាយ​សុភមង្គល ។​

​ប៉ុន្តែ ពុំមែន​សោះឡើយ​មិត្ត​យុវវ័យ​! កាន់តែ​ឆ្លាត​វៃ ប៉ិនប្រសប់ កាន់តែ​ទាញយក​ប្រយោជន៍​បុគ្គល មនុស្ស​កាន់តែ «​បាត់បង់​» នូវ​ភាព​បរិសុទ្ធ ស្អាតស្អំ ដែល​មានមក​ស្រាប់ សម្រាប់​មនុស្ស​ម្នាក់ៗ ។​

​ព្រោះតែ​សុច្ចរិត ទៀងត្រង់ គប្បី​ដឹងថា «​គ្រប់គ្រាន់​» ចេះ​សណ្តោស​ប្រណី ពុំ «​ប្រៀបផ្ទឹម​» ដណ្តើម​គ្នា ពុំ​ឈ្នា​និះ​…. ព្រោះ​គំនុំ​គំ​គួ​ន​ចេញពី​នោះឯង គប្បី​មាន​ផ្លូវចិត្ត​ស្ងប់ស្ងាត់ សុខ​សន្ត ។ អ្នកមាន​ផ្លូវចិត្ត​បរិសុទ្ធ សុខសាន្ត ទោះ​នឹង​ភ្លឺស្វាង អាចធ្វើ​នូវ​អ្វីៗ​ដោយ​បេះដូង​ទាំងមូល ពុំ​ត្រូវ​រារាំង​ដោយ «​កេរ្តិ៍ឈ្មោះ​» ។​

​គេ​និយាយថា សុច្ចរិត ទៀងត្រង់ ជា​បញ្ញា​១​ប្រភេទ ។ មនុស្ស​ឆ្លាត​វៃ ពុំ​ប្រាកដថា​សុច្ចរិត​ទៀងត្រង់​ឡើយ តែ​មនុស្ស​សុច្ចរិត​ទៀងត្រង់​ប្រាកដ​ឆ្លាត​វៃ​បំផុត ៕​