នោះ​គឺជា​តម្លៃ​ក្នុង «​សុ​បិ​ន្ត​» ដែល​គេ​ស្នើ​ទិញ C. Ronaldo ។ ព័ត៌មាន​នេះ​ត្រូវបាន​ចុះផ្សាយ​ដោយ​កាសែត ABola (​ព័រ​ទុយ​ហ្គា​ល់​) ។​ ​នេះ​ជា​ព័ត៌មាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៥ មិថុនា ។ តាម​នោះ តម្លៃ​ខ្លួន ១៨០ លាន​អឺរ៉ូ សំរាប់​កីឡាករ​វ័យ ៣២ ឆ្នាំ ជា​រឿង​១​ស្មាន​ពុំ​ដល់ ។ តាម​សារព័ត៌មាន​នោះ មហាសេដ្ឋី​ដែល «​ដាក់​ថ្លៃ​» នេះ​មកពី​អង់គ្លេស ចិន និង​បារាំង ។​

Loading...

​តាម​ប្រភព​នេះ អាច​ចម្រាញ់​ចេញ​នូវ​រូបភាព​ជាក់ស្តែង​គឺៈ​

– បារាំង​: ក្រុម Paris Saint Germain (​បារាំង​)
​នេះ​ជា​ក្រុម​ដែលមាន​សមត្ថភាព​ហិ​រ​ញ្ច​វត្ថុ​មកពី​បារាំង ។ មុននេះ ក៏មាន​ការ «​លួងលោម​» C. Ronaldo តែ​ពុំ​ជោគជ័យ ។​

– អង់គ្លេសៈ វិល​មក​ក្រុម​ចាស់​? វា​ជា​ជម្រើស​ល្អ​មួយ ចំពោះ C. Ronaldo ព្រោះ Man United ពុំ​បន្ត​ចុះហត្ថលេខា​ជាមួយ Ibrahimovic -​ខ្សែប្រយុទ្ធ​របស់ Man United កំពុងមាន​បញ្ហា ជាអាទិ៍ៈ ខ្សែប្រយុទ្ធ​មកពី​បារាំង Antoine Griezmann ទើប​ពន្យារពេល​កិច្ចសន្យា​ជាមួយ Atletico Mandrid ហើយ Torino ទាមទារ​តម្លៃ​ខ្លួន​ដល់​ទៅ ១០០ លាន​អឺរ៉ូ ។​

​ហេតុនេះ គ្រូបង្វឹក Mouvinho ចង់​ជួប​សិស្ស​ចាស់​សារជាថ្មី ពិតជា​អាច​ពិតមែន​។

– Super League (​ចិន​) ក្រុម​ក្រុង League1 ចិន សុទ្ធសឹង​មានលទ្ធភាព​ប​ន្ទុះ​គ្រាប់បែក​តម្លៃ​ខាងលើ ។ ហេតុនេះ ការទាញយក​មក C. Ronaldo ជា​រឿង​ក្នុង​គំរោង​របស់​ប្រទេស​មហាអំណាច «​មនុស្ស​»​មួយ​នេះដែរ ៕​