​ថ្មីៗ​នេះ ខ្សែ​វីដេអូ​មួយ​ដែល​ថត​សកម្មភាព​របស់​គ្រូ​ជប៉ុន​២​នាក់ គឺ​ Yutaka Tahara និង Katsuya Obara រួមជាមួយ​សិស្ស​របស់ខ្លួន​១​ក្រុម បាន​សាកល្បង​បំបែក​សំបក​ស៊ុត​យកមក​ដាក់​ក្នុង​ថង់ ហើយ​ទ្រ​ដោយ​កែវ​ជ័រ​មួយ បន្ទាប់មក ក៏​យក​វា​ទៅ​ដាក់​ក្នុង​ទូ​ភ្ញាស់ រួច​ក៏​ទទួលបាន​…. កូន​មាន់​! តើ​អ្នក​ជឿ​ទេ​? ។​

​ព្រោះថា ប្រសិនបើ​ពុំមាន​សំបក​ស៊ុត​ទេនោះ តើ​ដំណើរ​ការកកើត​ជាំ​កូន​មាន់ អាច​ទៅ​…​រួច​ទេ​? សាកល្បង​ពិនិត្យមើល​ទាំងអស់គ្នា​៖

​ដំបូង គេ​យក «​សំបក​» ស៊ុត​ចេញ រួច​យក​ស៊ុត​ខាងក្នុង​មក​ដាក់​ក្នុង​ថង់​នីឡុង ទ្រ​ដោយ​កែវ​មួយ ។​

– រយៈពេល​ពី ៥ ទៅ ៧ ថ្ងៃក្រោយ អំប្រ៊ីយ៉ុង​ចាប់ផ្តើម​បង្ហាញខ្លួន ពង្រីក​សរសៃឈាម​ហ៊ុំព័ទ្ធ «​គភ៌​»
– វា​ចាប់ផ្តើម​លេចចេញ​ភ្នែក ហើយ និង​មាន​ចលនា​នៅ​ថ្ងៃទី​១៣
– ដល់​ថ្ងៃទី ១៦ រោម​បាន​ក្រសោប «​គភ៌​» ទាំងមូល ។ ៥ ថ្ងៃ បន្ទាប់​ទៀត កូន​មាន់​បានឃើញ​ពន្លឺព្រះអាទិត្យ​

– ចុងក្រោយ គឺ​កូន​មាន់​ចាប់ផ្តើម​ដើរ​តេះតះ​!

​ជាធម្មតា មាន​ក្រាប​ពង ២១ ថ្ងៃ ដោយ​វិធី​បែបនេះ​ក៏​ដូចគ្នា​ដែរ ៕