កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៧ លោក ខាន់ ចាន់​សុផល បុគ្គលដ៏ល្បីល្បាញមួយរូបនៅលើបណ្តាញសង្គម បាន​បង្ហោះ​ព័ត៌មាន​ដ៏​មាន​អត្ថប្រយោជន៍មួយ​សំរាប់​សុខភាព​មនុស្ស នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់លោក ស្តីអំពី​ថ្នាំ​រុក្ខជាតិ «​តែ​ពុកឆ្មា​» អមជាមួយវីដេអូពន្យល់រៀបរាប់យ៉ាងក្បោះក្បាយផងដែរ ។​

Loading...

​លោក​បាន ចាន់​សុផល សរសេរ​រៀប​ថាៈ «

មកថ្មីទៀតហើយ ចង់ដឹងថា ឬសឈើ ឬសថ្នាំរុក្ខជាតិ ដែលគេហៅថាជា (តែពុកឆ្មា ) ជាថ្នាំ ដែលអាចព្យាបាល ជំងឺធំៗ ដូចជា ៖ ពុកឆ្អឹងខ្នង សន្លាក់ រាំរ៉ៃ បញ្ចុះជាតិពុល លើសឈាមនោះ ជាតែថ្នាំដាំហូប មានមហិទ្ធឬទ្ធិ ពូកែ ខ្លាំងណាស់ តាំងពីដូនតា យើងយូរឆ្នាំមកហើយ ។

បញ្ជាក់តែនេះ ជាតែពុកមាត់ឆ្មាញី ! សត្វឆ្មាទាំងអស់ ពេលបានឃើញ វាហាក់បីដូចជា ម្ហូបថ្នាំ ដ៏វិសិទ្ធ របស់វាផងដែរ ។»​

Image may contain: plant and nature

Image may contain: plant, outdoor and nature