ទំព័រ ហ្វេសបុករបស់​ លោក ផែង វណ្ណៈ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ក្មេងស្រី ម្នាក់ជាសិស្សសាលាទួលស្វាយព្រៃ ដែលផ្អើលថា ជនមិនស្គាល់មុខ មកល្បួងឲ្យជិះម៉ូតូទៅជាមួយនោះ ឥឡូវនាងបានមកដល់ផ្ទះវិញហើយ ។

គ្រួសារកុមារីរងគ្រោះ បានប្រាប់ថា ក្មេងស្រីរងគ្រោះ ត្រូវបានជនល្មើសដឹកយកទៅផ្លុងចោល ព្រោះមានការស៊ែរ ស្វែងរកនៅក្នុងបណ្តាញសង្គមហ្វេសប៊ូក កក្រើកខ្លាំងពេក ទើបជនល្មើសមានការភ័យខ្លាច ក៏យកក្មេងស្រី ទម្លាក់ផ្លុងចោលនៅមុខផ្សារមួយកន្លែង ហើយមានអ្នកដឹង និងស្គាល់ក្មេងស្រី នៅក្នុងហ្វេសប៊ូក ដែលគេស៊ែរតៗគ្នា ក៏បានទំនាក់ទំនងទៅឪពុកម្តាយរបស់ក្មេងស្រី ភ្លាមៗតែម្តង ៕

ប្រភព៖ ដកស្រង់ពីហ្វេសប៊ូក ផែង វណ្ណៈ និងបណ្តាញសង្គមហ្វេសប៊ូក ដកស្រង់ពី (KBN-LIVE.com)