Michael Magee ជា​យុវជន​ម្នាក់​ធ្លាប់​រស់នៅ​ទីក្រុង Northampton រដ្ឋ Messachusetts (​អាមេរិក​) ។ ផ្ទះ​ដែល Magee រស់នៅ​តាំងពី​ឆ្នាំ​២០០៩ បានចាប់ផ្តើម​មាន​បាតុភូត​ដ៏​ចម្លែកៗ ជាហេតុ​នាំ​ឲ្យ​ការរស់នៅ​របស់គាត់ មានការ​ច្របូកច្របល់ ។​

​ខ្សែ​វីដេអូ​ខាងក្រោម នឹង​បង្ហាញ​ពី​ភាព​ព្រឺព្រួច Magee ថត​បាន​អំឡុងពេល ៦ ឆ្នាំ ដែល​គាត់​រស់នៅ​ទីនោះ ។​

​គួរ​រំលឹក​ឡើងវិញ​ថា ពី​ឆ្នាំ​២០០៩ រហូតទល់​ពេលនេះ គាត់​តែ​ដេក​ពុំ​សូវ​បាន ព្រោះ​ភ័យខ្លាច​ចំពោះ​បាតុភូត​ចម្លែកៗ និង​ស្នូរ​សម្លេង​លាន់ឮ​នាពេល​រាត្រី​…. ។ ក្នុង​បំណង​ចែករំលែក​ពី​ស្ថានភាព​របស់ខ្លួន តាំងពី​ឆ្នាំ​២០១៦ គាត់​បាន​កត់ត្រា​ទុកជា​ប្រចាំ​នូវ​ទិដ្ឋភាព​បង្ហាញ​ពី​របស់របរ​ក្នុងផ្ទះ «​ស្វ័យ​ចលនា​» តាំងពី​ទ្វា​ទូទឹកកក ទូរទស្សន៍ កុំព្យូទ័រ ដែល​របើក ឬ បើក​ដោយ​ឯកឯង ។ គាត់​ក៏​នៅ​ថត​បាន​ស្រមោល​មួយ​ចលនា​មក​ក្បាល​ដំណេក​របស់គាត់ ហើយ​ប្រឡែង​លេង​ធ្វើ​ឲ្យ​គាត់​ភ្ញាក់​កន្ត្រាក់​ពី​ដំណេក ។​

​តាម Michael Magee នោះ​មាន​ខ្មោច​មួយ​កំពុង​ច្បាម​យក​ផ្ទះ​របស់ខ្លួន ហើយ​អ្វីៗ​កើតឡើង គឺ​វា​ជា​អ្នកប្រព្រឹត្ត​ទាំងអស់ ។​

​ពិតជា​គួរ​ឲ្យ​ព្រឺព្រួច​ណាស់​! បែបនេះ គាត់​អាច​រស់​នៅបាន ៦ ឆ្នាំ ? តាម​នោះ​គឺ Magee ប្រឹង​សម្រប​ខ្លួន តែ​ក៏មាន​ពេលខ្លះ លោក​វេច​បង្វិច​រត់ចោល​ម្តងៗ​ដែរ ។​

​រហូតទល់​ពេលនេះ គេ​ពុំ​ដឹងថា Magee បាន​ប្តូរ​ទីលំនៅ ឬក៏​នៅ​កន្លែង​ដដែល​ដែរ ឬទេ ។ ទោះយ៉ាងណា យើង​នាំគ្នា​ទស្សនា Clip ដែល​គាត់​បាន​ប្រឹង​ថត​ទុក​ដោយ​កាមេរ៉ា​ស្វ័យប្រវត្តិ ហើយ​ផ្តល់យោបល់​ផ្ទាល់ខ្លួន​ឲ្យ​បាន​ដឹងផង​! ៕