​ប្រសិនបើ​គេ​សួរ​អ្នក​ថា សត្វ​ធំៗ​នៅ​សមុទ្រ​មាន​អ្វីខ្លះ​? នោះ​ប្រាកដ​នឹង​ឆ្លើយថា​ត្រី​បា​ឡែ​ន ឬ ត្រី​ឆ្លាម ហើយ​មែន​ទេ​? ។ ប្រាកដ​ណាស់​វា​ពុំ​ខុស​ទេ តែ​ពុំ​គ្រប់​នៅឡើយ ។ នោះ​គឺ​អ​ប្បូរ​ជន្លេន​សមុទ្រ​ដ៏​ធំ​សម្បើម​មាន​បណ្តោយ​ប្រវែង ១៨ ម៉ែត្រ ដែល​ទំហំ​ដងខ្លួន​ធំ​ជាង​ត្រី​ឆ្លាម​ទៅទៀត ។​

​វា​ត្រូវបាន​ចាត់ទុកជា​សត្វ​កម្រ ហើយ​ចម្លែក​បំផុត​នៅ​មហាសាគរ និង​មានឈ្មោះ​វិទ្យាសាស្ត្រ​ថា Pyrosome ។ តាម​ការពណ៌នា Pyrosome មាន​ទំហំ​ធំ​ពណ៌​ស​, ពណ៌​ទឹកសមុទ្រ ឬ ក្រហម​ព្រាលៗ ។ វា​ច្រើន​រស់នៅ​តំបន់​សមុទ្រ​ត្រូពិច​ដែល​ក្តៅ ។​

​សម្លឹង​ឃើញ​ទំហំ «​យក្ស​» បែបនេះ​ក្តី តែ​ការពិត Pyrosome ជា​កន្សោម​នៃ​សភាវៈ​តូចៗ​រាប់រយ​ពាន់​ហៅថា Zooids ។​

Zooids មាន​ទំហំ​តូច​ណាស់ ហើយ​រាងកាយ​របស់​វា​ថ្លាឈ្វេង ។ ផ្នែក​ខាងក្នុង​រាងកាយ​វា​គឺ «​ទទេ​ស្អាត​» ។ Zooids នីមួយៗ​មាន​ភារៈកិច្ច​ផ្សេងៗ​គ្នា (​ក​ការពារ​, បន្ត​ពូជ​, ស៊ី​ចំណី​..) ពួកវា​អាច​បំបែក ហើយ​ពូត​ផ្តុំគ្នា​ទៅជា​កន្សោម​មួយ (​ដូច​សហគមន៍​) ដើម្បី​ការ​ឋិតថេរ ។​

​ការផ្តាច់​ចេញពី​កន្សោម និង​ប្រមូល​ផ្តុំគ្នា​វិញ ជាស​ភាវៈរស់​ដ៏​ធំ​ប្រព្រឹត្តទៅ​អំឡុងពេល​មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ ធ្វើ​ឲ្យ​សត្វ​ដទៃទៀត​…​ខ្លបខ្លាច ។​

​ក្រោយ​ការសិក្សា ជីវ​វិទូ​ឲ្យ​ដឹងថា ក្បាល​ម្ខាង​របស់ Pyrosome មាន​ភារៈកិច្ច​ស្រូបទឹក​ម​សមុទ្រ​ចូលមកក្នុង​រាងកាយ ហើយ​ក្បាល​ម្ខាង​ទៀត​ជា​កន្លែង​បញ្ចេញ​ទឹក​ចោល ក្រោយពី​រាងកាយ​ស្រូប​ទាញ​អាហារ ។ ដោយ​ទំហំ​ដ៏​ធំ​រប​ស់វា​ធ្វើ​ឲ្យ​ពពួកសត្វ​ធំៗ សូម្បីតែ​មនុស្ស ក៏​អាច​ក្លាយជា «​ចំណី​ឆ្ងាញ់​ពិសារ​» របស់ Pyrosome ដែរ ។​

​ហេតុនេះ អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា បើ​ចៃដន្យ​ប្រទះឃើញ​ពួកវា នោះ​គប្បី​ចៀស​ឆ្ងាយ​ឲ្យ​លឿន ពុំនោះសោត អ្នកនឹង​ក្លាយជា​អាហារ «​ស្រស់​» របស់​ពួកវា​ជាពុំខាន​ឡើយ ៕