នេះ​គ្រាន់តែ​ជាការ​កំសាន្ត​ចុង​សប្តាហ៍ វា​ទាមទារ​ប្រិយមិត្ត​ប្រើ​ក្រសែភ្នែក​របស់ខ្លួន ដើម្បី​រិះរក​លក្ខណៈពិសេស​នៃ​រូបថត​មួយ​នេះ មុននឹង​មើល​ចម្លើយ​រាយការណ៍​ខាងក្រោម​នេះ ។​

​នេះ​ជា​រូបភាព​មួយ​ថត​ស្ត្រី​ម្នាក់ កំពុង​ដើរ​តាម​ច្រក​មុខ​បន្ទប់​នៃ​សណ្ឋាគារ​មួយ ។ ប៉ុន្តែ ក្រោយពេល​រូបភាព​ត្រូវបាន​បង្ហោះ វា​មានការ​ទាក់ទាញ​មនុស្ស​ជាច្រើន​ចូល​ទស្សនា តាម​ប្រិយមិត្ត​វិញ តើ​អ្វី​ទៅជា​មូលហេតុ ។​

​អ្នក​បង្ហោះ​រូបនេះ​បានសរសេរថាៈ «​មិត្ត​របស់ខ្ញុំ​បាន check-in នៅ​សណ្ឋាគារ​មួយ​ដោយ​ពុំ​គិតទុក​ជាមុន ហើយ​ហេតុការណ៍​ពុំ​នឹកស្មាន​ដល់​បាន​កើតឡើង​» ។​

​ក្នុង​រូបភាព គឺ​អាវ​ដែល​ស្ត្រី​នោះ​ពាក់​មួយ​កំណាត់​ពី​ដើមទ្រូង​ឡើង មាន​ពណ៌​លឿង ខាងក្រោម​ពណ៌​បៃតង​ហើយ​មាន​ស្នូ​ត​ពណ៌​ខ្មៅ​នៅ​កណ្តាល ។ ម្យ៉ាងទៀត ខោ​របស់គាត់​ក៏មាន​ពណ៌​ដូច​ជើង​ជញ្ជាំង ។​

​វា​ជាការ «​ស្រប​ពណ៌​គ្នា​» ដោយ​ចៃដន្យ ។ រីឯ​អ្នក​ដែល​បានឃើញ​រូបនេះ បាន​សរសេរ​បែប​កំប្លែង​ថាៈ អ្នក​ច្នៃ​ម៉ូត​លួច​លំនាំ​ពណ៌​របស់​សណ្ឋាគារ ឬ ក៏​សណ្ឋាគារ​លាប​ពណ៌​តាម​សម្លៀកបំពាក់​នេះ​!? ៕