កីឡាករ Sumo របស់​ជប៉ុន​អាចមាន​ទម្ងន់​ដល់​ទៅ ៤០០ គ​.​ក្រ ឯណោះ​? អ្នកនឹង​ភ្ញាក់ផ្អើល គ្រា​ដឹង​ពី​ជីវិត​របស់​ពួកគេ​…. ។​

Loading...

​និយាយ​ដល់ Sumo អ្នកណា​ក៏​ដឹង​ដែរ​ថា វា​ជា​ប្រភេទ​ក្បាច់គុន​ប្រពៃណី​ល្បីល្បាញ​របស់​ជប៉ុន ។ កីឡាករ Sumo តម្រូវ​ឲ្យ​មាន​រាងរៅ​ធំ​សម្បើម ប៉ុន្តែ​ត្រូវ​រហ័សរហួន​អស្ចារ្យ​ពេល​ចូល​ប្រកួត ។ ចង់បាន​ឡើង​សង្វៀន​ប្រកួត ក្បាច់គុន​បូរាណ​នេះ​ពុំមែន​ជាការ​ងាយស្រួល​ឡើយ ។​

​ពួកគេ​ត្រូវ​ឆ្លងកាត់​វិញ្ញាសារ​រើស​យ៉ាង​តឹងតែងៈ តម្រូវ​ឲ្យ​មាន​កម្ពស់​ខ្ពស់ (​អាយុ ២០ ឆ្នាំ ត្រូវមាន​កម្ពស់​លើសពី ១,៧៥ ម៉ែត្រ​) ទម្ងន់​លើសពី ១២០ គ​.​ក្រ ។ កីឡាករ​បោកចំបាប់​ធ្ងន់​បំ​ភុ​ត​ពិភពលោក Kelly Gneiting មាន​ទម្ងន់​ដល់​ទៅ ៤០០ គ​.​ក្រ ឯណោះ ។​

​ដើម្បី​រក្សាបាន​ទម្ងន់ និង​សុខ​ភាពល្អ​សំរាប់​ប្រកួត កីឡាករ Sumo ត្រូវ​ប្រតិបត្តិ​តាម​កម្មវិធី​មួយ​យ៉ាង​ល្អិតល្អន់ៈ ភ្ញាក់​ម៉ោង ៤ និង ០០ ភ្លឺ រៀន​របៀប​ប្រយុទ្ធ ពិសេស​គឺ​បរិភោគ​អាហារ​តាម​របប​ពិសេស​មួយ ។​

១- របបហូបចុក​ច្រើនជាង​មនុស្ស​ធម្មតា ១០ ដង​
​បុរស​ធម្មតា​ត្រូវការ​កាឡូរី​ប្រមាណ​ពី ៣០០ ទៅ ៣៥០០ គីឡូ​កាឡូរី ប៉ុណ្ណោះ ។ ប៉ុន្តែ កីឡាករ Sumo តម្រូវ​ឲ្យ «​បញ្ចូល​» ដល់​ទៅ ៣០.០០០ គីឡូ​កាឡូរី ។ ខុសពី​ការពិត​របស់​មនុ​ស្សភា​គ​ច្រើន ដែលថា​កីឡាករ Sumo គឺ «​ស៊ី​ពុំ​ឈប់​មាត់​» នោះ តាមពិតទៅ ពួកគេ​បរិភោគ​អា​ហរ​តែ ២ ពេល​ប៉ុណ្ណោះ ។​

២- ពុំ​បរិភោគ​អាហារ​ពេលព្រឹក​
​មិន​បរិភោគ​អាហារ​ពេលព្រឹក ស្តាប់ទៅ​ហាក់​ពុះ​សម​ហេតុផល ចំពោះ​បំណង​ចង់​បង្កើន​ទម្ងន់ ។ តែ​តាម​បណ្ឌិត Wayne Callaway ពន្យល់​ប្រាប់​ទើប​ដឹងថា ការមិន​បរិភោគ​អាហារ​ពេលព្រឹក ធ្វើ​ឲ្យ​កើន​ការបរិភោគ​អាហារ​ក្រោយមក ។​

៣- ផឹកស្រា​បៀរ​ពេល​បរិភោគ​អាហារ
​ពួកគេ​ត្រូវ​ផឹក​ប្រភេទ​ស្រ​បៀរ​មាន ២០០ កាឡូរី​ក្នុង​១​លីត្រ ហើយ​នេះ​ជា​កត្តា​បង្កើន​ទម្ងន់​បាន​តាម​ការ​ប្រាថ្នា ។ កីឡាករ​ម្នាក់ៗ​អាច​ផឹក​រហូតដល់ ៦ ដប ពេល​បរិភោគ​អាហារ​ម្តងៗ ។​

៤- ហ្វឹកហាត់​ពេល​ពោះ «​ទទេ​»
​ចាប់ផ្តើម​ការហ្វឹកហាត់​ដ៏​វេទនា​ជាមួយ​ពោះ «​ទទេ​» ត្រូវបាន​ចាត់ទុកជា​អាថ៌កំបាំង​មួយ​នៃ​ដំណើរការ​ហ្វឹកហាត់ ។ លោក Matsuda អ្នកគ្រប់គ្រង​កីឡាករ Sumo ម្នាក់​ប្រាប់ថាៈ «​ហ្វឹកហាត់​ចោល​ពេល​ពោះ​ទទេ នឹងធ្វើ​ឲ្យ​កើន​ទម្ងន់​រាងកាយ ព្រោះ​ពេលនោះ ការ​បំប្លែង​នៃ​សរីរាង្គ​យឺត ហេតុនេះ​ការ​ស្រូបយក​កាឡូរី ក៏​ពុំ​អស់​ច្រើន​» ។​

៥- ក្រោយពេល​បរិភោគ​រួច គឺ​…​ដេក​ភ្លាម​
​កីឡាករ Sumo ច្រើន​ដេក ៤ ម៉ោង ក្រោយពេល​បរិភោគ​រួច ។ តាមរបៀប​នេះ គឺ​វា​ធ្វើ​ឲ្យ​បរិភោគ​កាឡូរី «​លើស​» ត្រូវបាន «​រក្សាទុក​» ក្នុង​ខ្លាញ់ ។​

៦- អាហារ​សំខាន់ៗ​
​អាហារ​សំខាន់​គឺ​ស៊ុប Chan Konabe ដែល​ស្រដៀង​នឹង​សាច់​រម្ងាស់ ។ ស៊ុប​នេះ​គេ​អាចដាក់​សាច់​គ្រឿង​សមុទ្រ​…​ច្រើន​ប្រភេទ រួច​រម្ងាស់​វា​ឲ្យ​ផុយ ។​

​ដូច​បានលើកឡើង​ខាងលើ ការទទួល​ធ្វើជា​កីឡាករ Sumo ជាការ​លះបង់​មួយ​យ៉ាង​ធំធេង ពិសេស​គឺ​អាយុ​របស់​ពួកគេ​ច្រើន​ស្ថិតនៅ​ចន្លោះ​ពី ៦០ ទៅ ៦៥ ឆ្នាំ ប៉ុណ្ណោះ -​តិចជាង​មនុស្ស​ធម្មតា ១០ ឆ្នាំ ។ ទម្លាប់​រស់នៅ​ខាងលើ ក៏​ធ្វើ​ឲ្យ​ពួកគេ​រង​ជំងឺ​ទឹកនោមផ្អែម ថ្លើម បេះដូង និង​សម្ពាធ​ឈាម​ខ្ពស់ ។​

​ទោះ​យ៉ាងនេះ​ក្តី ដើម្បី​អភិរក្ស​វិញ្ញាសារ​ក្បាច់គុន​ប្រពៃណី យុវជន​ជប៉ុន​នៅតែ​ប្រជែង​គ្នា​ដើម្បី​បាន​ចូលរួម ។ ពិសេស​សង្គម​ជប៉ុន លើកតម្កើង​យ៉ាងខ្លាំង​ចំពោះ​អ្នក​ហាត់​ក្បាច់គុន Sumo ៕​