​នៅ​ថ្ងៃទី​២ ខែសីហា គ្រោះថ្នាក់​ចរ​ចរណ៍​រថ​យន្ត​មួយ បានកើត​ឡើង​នៅ​ទីក្រុង San Antoino អាមេរិក បានធ្វើ​ឲ្យ​ស្ត្រី​វ័យក្មេង Kristian Guerrero បាន​ក្លាយជា​ស្រី្ត​មេម៉ាយ ហើយ​កូន​ក្នុង​ផ្ទៃ​របស់​នាង ក៏​ពុំ​រំលង​ផុតពី​ចង្កូម​មជ្ជ​រាជ​ដែរ ។​

Loading...

​មុន​នោះ អ្នក​ទាំង​២​បាន​ទៅ​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​គភ៌​ឃើញថា ពួកគេ​មានកូន​ប្រុស​ដំបូង ។ ពិតណាស់​! ពួកគេ​សែន​រីករាយ​ត​ឥ​ឧបមា ។​

​ស្មាន​ពុំ​ដល់​តាមផ្លូវ​ត្រឡប់មកផ្ទះ​វិញ យុវជន​ស្រវឹងស្រា​ម្នាក់ បាន​បើក​បំ​បុក​ចំ​ពីមុខ ធ្វើ​ឲ្យ​ស្វាមី​របស់​នាង​ស្លាប់​នៅនឹងកន្លែង ខណៈពេល Kristian រងរបួស​ជា​ទម្ងន់ រីឯ​កូន​ក្នុង​ផ្ទៃ​មាន​សង្វាក់​បេះដូង​ចុះខ្សោយ​ខ្លាំង ។ ប៉ុន្មាន​ម៉ោង​ក្រោយមក កូនប្រុស​នាង​ដែល​ពុំទាន់​ឃើញ​ពន្លឺព្រះអាទិត្យ ក៏​ចាកចោល​នាង​ដែរ ។ ក្រុមគ្រូពេទ្យ​បង្ខំចិត្ត​វះកាត់​យកចេញ​ពី​ផ្ទៃ ។​

​ការឈឺចាប់​ខ្លោចផ្សារ ពិតជា​ពុំមាន​វាចារ​នឹង​ថ្លែង តែ Kristian ពុំ​ចង់​ឲ្យ​ការបាត់បង់​ស្វាមី និង​កូន ពុំ​ឥតប្រយោជន៍​ទេ លើ​គេហទំព័រ Facebook របស់​នាងៗ បាន​បង្ហោះ​រូបភាព​របស់ខ្លួន​ទាំង​នៅ​មន្ទីរពេទ្យ ព្រមទាំង​រថយន្ត​ដែលមាន​សភាព​ខ្ទេចខ្ទីរ ។ ពិសេស​នោះ នាង​បាន​ផ្ញើ​សារ​ដល់​មនុស្ស «​គ្មាន​ចិត្ត​» ដែល​នៅមាន​ជីវិត​ទាំងឡាយ​ថាៈ «​ចុងក្រោយ​ខ្ញុំ​អាច​ឱប​កូនប្រុស​របស់ខ្ញុំ ។ ក្រោយ​ការ​ទៅ​រស់រានមានជីវិត បន្ទាប់ពី​គ្រោះថ្នាក់​រថយន្ត​មួយ ដែល​បាន​ឆក់យក​ជីវិត​ស្វាមី និង​កូនប្រុស នេះ​ជា​រូបភាព​របស់ខ្ញុំ ក្រោយ​ការអន្តរាគមន៍ «​សំរាល​» កូន​អូសបន្លាយ​ជិត ២៤ ម៉ោង ។ អ្វីៗ​ទាំងអស់ ព្រោះតែ​អ្នកណា​មួយ​នោះ គិតថា ការបើកបរ​ក្នុង​សភាព​ស្រវឹង​វា​ពុំ​ថ្វី​ឡើយ ។ រឿងនេះ​ពុំ​ត្រូវ​ទេ ។ វា​នឹង​ជាការ​ត្រឹមត្រូវ ប្រសិន​មាន​អ្នកណា​រារាំង​កុំ​ឲ្យ​គេ​មើល វា​នឹង​ត្រឹមត្រូវ​បើ​មាន​អ្នកណា​នោះ​យក​សោរ​ឡាន​របស់គេ​ទុក ពេល​ឃើញ​មាន​សញ្ញា​ស្រវឹង ។ ហើយ​វា​នឹង​ត្រឹមត្រូវ ប្រសិនបើ​អ្នកយក​ទូរស័ព្ទ​ហៅ​តាក់ស៊ី ពេល​ទទួល​អារម្មណ៍​ថា ពុំ​ភ្លឺស្វាង​ទៀត ។ ទាំងនោះ ពុំមែន​ជាការ​ស្តែងឡើង​នៃ​ភាពទន់ខ្សោយ​ទេ ។ នេះ​ជាការ​ស្តែង​បង្ហាញ​នូវ​ភាពចាស់ទុំ ដែល​ហ៊ាន​ស្មោះត្រង់​នឹង​ខ្លួនឯង ជា​មនសិកា​យល់ដឹង​ពី​ផល​ពិបាក​នៃ​ការ​ស្រវឹងស្រា រួច​បើកបរ វា​មាន​ទំហំ​ធំ​ជាង​អារម្មណ៍​ខ្មាសអៀន គ្រា​ស្ថានភាព​ប្រាប់​អ្នកណា​មួយ​នោះ​ថា ខ្លួន​ពុំ​អាច​បើកបរ ព្រោះ​ស្រវឹង​ពេក ។ រឿង​ដែល​មិនល្អ គឺ​ស្ថិត​ត្រង់​អ្នកនឹង​ត្រូវ​រស់នៅ​ជាមួយ​ជីវិត​ដែល​សេសសល់ អមដោយ​អារម្មណ៍​ខុសឆ្គង​ថា ខ្លួន​បាន​ឆក់យក​ជីវិត​របស់​អ្នកណាម្នាក់​នោះ ឬ ជីវិត​មួយ​ដែល​គួរ​មានឱកាស​បានក​តើ​ក្នុង​ពិភពលោក​នេះ ។ វា​ពុំ​ស័​ក្ខិ​សមសោះ ។ កុំ​ផឹកស្រា​រួច​បើកបរ ។ កុំ​ធូររលុង ផ្សងព្រេង​នឹង​ខ្លួនឯង ។ អ្នក​ពុំ​ត្រឹមតែ​យក​ជីវិត​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ថែមទាំង​ជីវិត​របស់​អ្នកដំណើរ​ផ្សេងទៀត ដាក់​ក្នុង​រង្វង់​គ្រោះថ្នាក់ ។ ខ្ញុំ​អាច​ស្លាប់​នៅ​ថ្ងៃទី​២ សីហា តែ​ប្រហែលជា​ព្រះ​មាន​ក៏​រៀបចំ​ផ្សង ។ ខ្ញុំ​ពុំ​ត្រូវបាន​នាំយក​ទៅដោយ​ទុក្ខ ដើម្បី​ប្រយុទ្ធ​នឹង​សង្គ្រាម​នេះ ដើម្បី​ប្តី និង​កូនប្រុស​របស់ខ្ញុំ ។ ហើយ​ខ្ញុំ​នឹង​បន្តធ្វើ​ឲ្យ​សាយភាយ​ការយល់ដឹង និង​ចែករំលែក​រឿងរ៉ាវ​នេះ រហូតដល់​ថ្ងៃ​ខ្ញុំ​ស្លាប់ ។ ជាមួយ​ក្តី​សង្ឃឹមថា ប្រការនេះ​អាចជួយ អ្នកណា​នោះ អាច​ចៀស​ផុតពី​អារម្មណ៍​ទទួលយក​ទុក្ខវេទនា ដែល​ខ្ញុំ​ត្រូវ​ឆ្លងកាត់​រៀងរាល់ថ្ងៃ ។ ខ្ញុំ​ដាច់ខាត​ពុំ​ឲ្យ​ប្តី​ខ្ញុំ និង​កូនប្រុស​ខ្ញុំ​ស្លាប់​ដោយ​គ្មាន​ប្រយោជន៍​នោះទេ​» ។​

​រីឯ​ជនបង្ក​គ្រោះថ្នាក់​វិញ នៅមាន​ជីវិត តែ​រងរបួស​ជា​ទម្ងន់ ។ ពេល​ដឹងខ្លួន​ស្រួលបួល​នោះ ប្រហែលជា​ពេញ​មួយជីវិត​របស់គេ ពុំ​អាច​បំភ្លេចបាន​នូវ​សោកនាដកម្ម​បង្ក​ឲ្យ​ខ្លួនឯង និង​អ្នកដទៃ​ឡើយ ។​

​អ្នក​ទាំងឡាយ​ឲ្យ​ភ្លឺ​ស្វា ពេល​ចូលរួម​ក្នុងការ​ធ្វើចរាចរ ដើម្បី​បញ្ចៀស​សោកនាដកម្ម​ចំពោះ​អ្នក និង​ចំពោះ​អ្នកដទៃ​!! ៕​