តារាសម្តែងអ្នកនាង គង់ ចាន់ស្រីមុំ ជាតារាចម្រៀងស្រីដែលមានសំណាងតាំងពីនៅក្រមុំរហូតដល់មានស្វាមី ដោយការសង្កេតទៅលើ ការតុបតែងខ្លួននិង ការផ្លាសប្តូរម៉ូសម្លៀកបំពាក់ ​ស្ទើររាប់មិនអស់របស់នាង ហើយរបស់ដែលនាងប្រើប្រាស់នីមួយៗ មានតម្លៃមិនអន់នោះឡើយ ។

Image may contain: 2 people, shoes

កាលពីថ្ងៃទី០៤ ខែកក្កដា ម្សិលមិញនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានធ្វើកាារដាក់លក់សំលៀកបំពាក់មួយទឹករបស់នាងដោយក ថវិការទាំងអស់នោះទៅជួយដល់មន្ទីពេទ្យ គុន្ធបុប្ផា និងជាថ្ងៃតែមួយជាមួយគ្នានឹងថ្ងៃខួបកំណើតរបស់នាងផងដែរ ។

Image may contain: 1 person, shoes

គេសង្កេតឃើញថា​ ការដាក់ខោសអាវ ក៏ដូចជា​ ការបូបស្បែកជើង រួមទាំងរបស់ប្រើប្រាស់នានា របស់ស្រីមុំ មានការចូលរួមគាំទ្រយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ គឺការដាក់លក់អស់លឿន ហួសពូការរំពេឹកទុក ។ អតិថិជនទាំងអស់ដែលបានចូលរួមទិញរបស់ប្រើប្រាស់ទាំងនោះ​ ពួកគាត់មមិនត្រឹមតែបានប្រើប្រាស់ប៉ុណ្ណោះទេ ពួកគាត់ថែមទាំងបានចូលរួមចំណែកក្នុងការជួយដល់មន្ទីពេទ្យគុន្ធបុប្ផា ។

Image may contain: 1 person

គង់ ចាន់ស្រីមុំ មិនទាន់ផ្អាក់ការលកក់នៅឡើយទេ នាងនៅតែបន្តលក់ រហូតដល់អស់ចំនួនដែលបានកំណត់ ហើយក្នុងនោះស្រីមុំក៏បានលើកឡើងមកផងដែរថា «ការដា​ក់លក់លើកទី2​ ក៏ត្រូវបានអ​ស់​ហើយ​ចា៎​​ ឃើញថាពិតជាមានការស្រលាញ់និងគាំទ្រខ្លាំងមែនទែន​ ស្រលាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់​ ហើយក៏សុំអរគុណដោយស្មោះអស់ពីចិត្ត​ ដែលបានចូលរួមចំនែក​ មូនិធី​ កុមាកម្ពុជា​ ជាមួយនាងខ្ញុំ​
ហើយនេះគឺជាការដូរដ៏មានន័យណាស់សំរាប់ថ្ងៃខួបកំណើតរបស់នាងខ្ញុំនៅក្នុងឆ្នាំនេះ🎊🎉🙏🙏ជួបគ្នានៅថ្ងៃស្អែកម៉ោង​ 11​ព្រឹកជាបន្តរដែលជាថ្ងៃចុងក្រោយណា» គួបញ្ជាកថា ឲ្យតែតារាស្រីមិនមែនសុទ្ធតែមានរបស់ប្រើប្រាស់ច្រើនបែបនេះទេ នេះមកពី ស្រីមុំ មានជីវភាពធូធាស្រាប់ ៕

No automatic alt text available.
Image may contain: 1 person
Image may contain: 1 person, shoes
Image may contain: 1 person, shoes and indoor