​បុរស​មាឌ​ដំបង​ម្នាក់ មិនដឹង​ជា​បែក​ថ្នាំ ឬ យ៉ាងណា បាន​បង្ក​ការអុកឡុក ដើរ​វាយបំផ្លាញ​ទ្រព្យ​របស់គេ​យ៉ាង​អណាធិបតេយ្យ ជាពិសេស​ទៅលើ​អ្នកលក់ដូរ និង​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​តាម​ដងផ្លូវ បណ្តាល​ឲ្យ​ខូចខាត​យ៉ាងដំណំ ស្ថិតនៅ​ជាយ​ផ្សារ​កំពង់ស្ពឺ កាលពី​ល្ងាចម្សិលមិញ​នេះ ។​

​មិន​ត្រឹមតែ​ប៉ុណ្ណឹង បុរស «​ឡប់សតិ​» រូបនេះ សូម្បីតែ​វាយ​មកលើ​សមត្ថកិច្ច​ទៀតផង ខណៈពេល​ពួកគាត់​ចូលមក​អន្តរាគមន៍ ។ ប៉ុន្តែ ទោះយ៉ាងណា បុរស​បង្ក​រូបនេះ ជា​ចុងក្រោយ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខឹងសម្បារ អត់ទ្រាំ​ពុំបាន​ក៏​នាំគ្នា​ព្រួត​វាយ​វិញ ឡើង​ទ្រោម​ខ្លួន​តែម្តង ហើយ​ភ្លាមៗ​នោះ សមត្ថកិច្ច​ក៏បាន​ចាប់ចង​ស្លាបសេក ដើម្បី​នាំយកទៅ​សួរនាំ​រក​មូលហេតុ​… ។​

​​​ទោះយ៉ាងណា ​យើងក៏ពុំបានដឹងថា មានជនរងគ្រោះប៉ុន្មាននាក់ ដែលបានរងរបួសដោយសារ​បុរស «ឆ្កួត» នេះទេ ៕

ប្រភព៖ ហ្វេសប៊ុក