រឿងរ៉ាវ​ល្បី​មាន​ករណី​ចាប់​ក្មេង តាមរយៈ​ការចែករំលែក​ព័ត៌មាន​តៗ​គ្នា​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​គួរ​ឲ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង ពី​សំណាក់​អាណាព្យាបាល​ទាំងឡាយ កាលពីពេល​កន្លងមក​នេះ ប៉ុន្តែ ថ្មីៗ​នេះ វា​បាន​កើតឡើង​ស្តែងៗ ហើយ​ត្រូវបាន​ឪពុក​ក្មេងស្រី​រងគ្រោះ​តាម​ទាន់​ជនល្មើស​តែម្តង ។​

​យ៉ាងណាមិញ ​រូបថត​ជនល្មើស​ជា​ស្ត្រី​ម្នាក់​ដែល​គេ​ចោទថា​ជា​ជនជាតិ​វៀតណាម  និងក្មេងស្រី​រងគ្រោះ ត្រូវបាន​បង្ហោះ​ឲ្យ​ឃើញ​ដោយ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Pov Pov KD ហើយ​បងស្រី​រូបនេះ​ក៏បាន​សរសេរ​រៀបរាប់​ឲ្យ​ដឹងថា​៖

ថ្ងៃ03 07 2017 វេលាម៉ោង 2:30pm ករណីចាប់ក្មេងមានជារៀងរាល់ថ្ងៃ សូមមាតាបិតាដែលមានកូនតូចរៀននៅគ្រប់សាលា សូមប្រយ័ត្នផង🙏🏻
សំណាងបានប៉ាអូនតូចនឹងជិះម៉ូតូឃើញបានតាមទាន់ នៅផ្សារតាខ្មៅថ្មី 😱😱
សូមបងប្អូនជួយ Share បន្តផង🙏🏻🇰🇭
អរគុណបងប្អូនណាស់ចំពោះការ Sheare😊
និយាយពីមុខអ្នកចាប់ក្មេងនឹង =>មុខយួនសុទ្ធ 😡😡😡😤😤😤

ប៉ុន្តែ មហាជនបានសម្តែងការសោកស្តាយជាខ្លាំង ចំពោះឪពុកក្មេងស្រីរងគ្រោះ ដែលគាត់ចាប់បានជនល្មើសហើយ បែរជាមានចិត្តអាណិតអាសូរ និងដោះលែងស្រ្តីនោះទៅវិញ ដោយបានត្រឹមថតរូបថត និងស្លាកលេខម៉ូតូទុក បង្ហោះឲ្យបងប្អូន​នៅលើ​បណ្តាញសង្គម​ហ្វេសប៊ុក​បានឃើញប៉ុណ្ណោះ ។ ចង់ជ្រាបព័ត៌មានលម្អិតយ៉ាងណានោះ សូមអញ្ជើញប្រិយមិត្តស្តាប់ និងទស្សនាវីដេអូឃ្លីបដូចខាងក្រោម៖