គេ​ច្រើន​ឲ្យ​តម្លៃ​ថា សត្វ​ឆ្កែ​ជា​មិត្ត​ស្មោះត្រង់​បំផុត​របស់​មនុស្ស ។ ខុសត្រូវ​យ៉ាងណា មិនដឹង តែ​ចំពោះ​នាង Amanda Trop និង​សុនខ Kyro វា​ជា​រឿង​សមស្រប ។​

Loading...

​តាម​នោះ Amanda បាន​ទទួលយក Kyro មក​ចិញ្ចឹម ក្រោយពេល​មាន​ព័ត៌មាន​ចុះផ្សាយ​ថា «​ម្តាយ​» របស់ Kyro បាន​ចាកចេញ​ចោល​កូនៗ​វា​ចំនួន ១០ ក្បាល ។​

​ក្នុង​ជីវិត​ឯកជន Amanada កំពុង​ជាប់គាំង​ក្នុង​ចំណងទាក់ទង​ហិង្សា​ពី​សំណាក់​មិត្ត​ប្រុស​របស់​នាង ហើយ​ពុំមាន​សេចក្តីក្លាហាន​នឹង​ចែកផ្លូវ​គ្នា ។ នាង​ពិតជា​ជនរងគ្រោះ​ក្នុង​អំពើហិង្សា​ក្នុង​គ្រួសារ តែ​នាង​ប្រឹងប្រែង​រហូតដល់​ថ្ងៃមួយ កាលពី​៣​ឆ្នាំមុន​…. ។​

​នោះ​ជា​លើកដំបូង​ដែល​មិត្ត​ប្រុស​របស់ Amanda បំរុង​លើកដៃ​វាយ Kyro ។ នោះ​ជា​ខណៈពេលដែល​នាង «​ភ្ញាក់ខ្លួន​» ព្រោះ​ពុំ​ចង់​ឲ្យ​មាន​ជនរងគ្រោះ​ទី​២ បន្ទាប់ពី​នាង ។ នាង​សម្រេចចិត្ត​ចែកផ្លូវ​គ្នា​នឹង​មិត្ត​ប្រុស ។​

​ប៉ុន្មាន​ខែក្រោយ ការ​លែងលះ​បានបញ្ចប់ ។ នាង​ចាប់ផ្តើម​សាង​ជីវិត​ថ្មី​ជាមួយ​របរ​ថតរូប ។​

«​ពេល​មាន Kyro នៅក្បែរ ខ្ញុំ​ទទួលបាន​នូវ​ភាបក្លាហាន ហ៊ាន​ធ្វើ​នូវ​រឿង​ដែល​មុន​នោះ ទោះ​គិត​ក៏​ពុំ​ហ៊ាន​គិត​….» ។​

​ប្រិយមិត្ត​យល់​យ៉ាងណាដែរ​!?​