​នៅក្នុង​ទូរថភ្លើង​មួយ​មាន​មនុស្ស​ពេញ​ណែន នារី​ដែលជា​ភ្ញាក់​ងារ​ត្រួតពិនិត្យ​សំបុត្រ កំពុង​ដើរ​ចែក​សំបុត្រ ហើយក៏​ដល់​កៅអី​របស់​បុរស​ចំណាស់​ក្រីក្រ​ម្នាក់ ។ នារី​រូបនេះ​សួរ​កំបុត​ថាៈ «​ពិនិត្យ​សំបុត្រ​!» ។ បុរស​ចំ​ណាស់ដៃ​រញីរញ័រ លូក​រាវរក​ក្នុង​ហោប៉ៅ ។ នារី​នោះ​ស្រែកៈ «​ប្រាប់ថា​ឲ្យ​កាន់​នឹង​ដៃ​! ខាត​ពេល​មែន​!»

Loading...

​ចុងក្រោយ បុរស​នោះ​ក៏​រកឃើញ​សំបុត្រ តែ​ដៃ​របស់គាត់​រញីរញ័រ ហាក់​ពុំ​ចង់​ហុច​សំបុត្រ​ឲ្យ ។ នាង​នោះ​ក្រឡេកឃើញ​សំបុត្រ​ស្រែ​កទៀត «​នេះ​ជា​សំបុត្រ​សំរាប់​ក្មេង​!» ។ បុរស​វ័យ​ចំណាស់​មុខ​ឡើង​ក្រហម ព្រោះ​អៀនខ្មាស់ រួច​ឆ្លើយថាៈ «​ខ្ញុំ​ជា​ជនពិការ ។ ព្រោះតែ​សំបុត្រ​ជនពិការ និង​ក្មេង មានតម្លៃ​ស្មើគ្នា ខ្ញុំ​ក៏​ទិញ​វា​ទៅ​!» ។​

​ស្រាប់តែ​នាង​នោះ បើកភ្នែក​ធំៗ​សម្លឹង​ទៅកាន់​បុរស​ចំណាស់​មួយសន្ទុះ ក៏​សួ​រៈ «​លោក​ជាម​នុស្ស​ពិការ​? សុំ​មើល​លិខិតបញ្ជាក់​ពី​ពិការភាព​របស់លោក​!» ។​

​ទឹកមុខ​បុរស​នេះ ហាក់ដូចជា​តានតឹង រួច​ឆ្លើយ​រដាក់រដុប​ថាៈ «​ខ្ញុំ​ពុំមាន​លិខិត​ស្លាម​…​ទេ ។ ពេល​ខ្ញុំ​ទិញ​សំបុត្រ អ្នកលក់​សំបុត្រ ក៏​សួររក​វា​ដែរ ហេតុនេះ ទើប​ខ្ញុំ​បង្ខំចិត្ត​មក​ទិញ​កៅអី​ក្មេង ព្រោះ​វា​មានតម្លៃ​ដូចគ្នា​» ។​

​នារី​ឆែក​សំបុត្រ​និយាយ​ម៉ាត់ៗ​ថាៈ «​គ្មាន​លិខិតបញ្ជាក់​ពិការ ហេតុដូចម្តេច​អាច​ទទួលស្គាល់ថា​អ្នកឯង​ពិការ​ទៅ​?» ។​

​បុរស​ចំណាស់​សម្ងំស្ងៀម យកដៃ​ទាញ​ខោ​ម្ខាង​ឡើង បង្ហាញ​ជើង​គាត់​ម្ខាង​មាន​ត្រឹម​ជង្គង់ ។​

​នារី​រូបនេះ​ស្រាប់តែ​ផ្ទុះ​កំហឹង ស្រែក​សន្ធាប់​ថាៈ «​ខ្ញុំ​ត្រូវ​ការមើល​លិខិតបញ្ជាក់​របស់​សមាគម​ជនពិការ​ប៉ុណ្ណោះ ពុំមែន​មើល​របស់​នេះ​ទេ​!» ។​

​ទឹកភ្នែក​បុរស​ចំណាស់​ស្រក់​ចុះ រួច​ពោល​មួយៗ​ថាៈ «​លិខិតស្នាម​របស់ខ្ញុំ​បាន​បាត់អស់ ។ ម្យ៉ាងទៀត ខ្ញុំ​ធ្វើការ​ឲ្យ​ឯកជន ពេល​មាន​គ្រោះថ្នាក់ ថៅកែ​បាន​រត់ចោល ខ្ញុំ​ក៏​គ្មាន​លុយ​ទៅ​ពេទ្យ​បញ្ជាក់​….. សូម​នាង​មេត្តា​អាណិត​ឲ្យ​ខ្ញុំ​បាន​ទៅ​ជួប​គ្រួសារ​ផង​!» ។​

​នារី​ឆែក​សំបុត្រ ពុំ​ខ្ចី​និយាយ​បន្ត ហើយ​បែរ​ទៅ​ហៅ​ប្រធាន​ខ្សែ​រថភ្លើង សុំ​ឲ្យ​មក​ដោះស្រាយ ។ គ្រាន់តែ​ឮ​ភ្លាម លោកនាយ​ក៏​មកដល់​ភ្លែត ។​

​ទាំង​ភ្នែក​រលីងរលោង តា​ចំណាស់​លាត់​ខោ​បង្ហាញ​ជើង «​កំបុត​» រួច​និទានរឿង​ឡើងវិញ​ប្រាប់​នាយ​ខ្សែ​រថភ្លើង ។ លោកនាយ​គិត​មួយសន្ទុះ ក៏​ពោលៈ «​យើងខ្ញុំ​ពិនិត្យ​តែ​លិខិតស្នាម ពុំ​ពិនិត្យ​មនុស្ស​ទេ ។ មាន​លិខិត​បញ្ជាក់ថា​ពិការ គឺជា​មនុស្ស​ពិការ ។ ចាំបាច់​ត្រូវមាន​លិខិតបញ្ជាក់ ទើប​ទទួលបាន​របប​អាទិភាព (​ទិញ​តម្លៃ​ស្មើរ​ក្មេង​) ពុំនោះសោត លោក​ទៅ​ទិញ​សំបុត្រ​បន្ថែម​ទៅ​» ។​

​បុរស​ចំណាស់​បាត់អស់​ព្រលឹង លូក​រាវ​រកលុយ ប្រមូល​មក​ពុំ​គ្រប់​ទិញ​សំបុត្រ​បន្ថែម (​សំរាប់​មនុស្ស​ធម្មតា​) ។ គាត់​ស្រែក​ទ្រហោយំ​រ៉ាយរ៉ាប់​ថាៈ តាំងពី​ខ្ញុំ​រងគ្រោះថ្នាក់​ត្រូវ​កំបុត​ជើង ខ្ញុំ​ពុំ​អា​ចរក​ការងារ​ធ្វើបាន​ទៀត ។ គ្មាន​លុយ ខ្ញុំ​ពុំ​អាច​ត្រឡប់ទៅផ្ទះ​បាន ។ ថ្លៃ​សំបុត្រ​អាទិភាព​សំរាប់​មនុស្ស​ពិការ (​ចុះថ្លៃ​៥០%) វា​ត្រូវបាន​សប្បុរជន​ប្រមូលគ្នា​បរិច្ចាគ​ឲ្យ​…. ហេតុនេះ សូមមេត្តា​អធ្យាស្រ័យ​ដល់​ខ្ញុំ​ផង ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ក៏បាន​ដែរ ឲ្យ​តែ​ខ្ញុំ​បាន​នៅលើ​រថភ្លើង​ទៅដល់​ផ្ទះ ។​

​នាង​ចែក​សំបុត្រ​លូក​មាត់​ចូលៈ «​ឲ្យ​គាត់​ចូក​ធ្យូងថ្ម ដើម្បី​ទូទាត់​ទៅ​?» ។ គិត​មួយសន្ទុះ នាយ​ខ្សែ​រថភ្លើង​ក៏​យល់ព្រម ។​

… រឿងរ៉ាវ​នេះ​ត្រូវបាន​លោកតា​ម្នាក់​អង្គុយ​ទល់មុខ មើលឃើញ​ពី​ដើម​ដល់​ចប់ ។ ទ្រាំលែងបាន គាត់​ងើបឡើង​សម្លឹង​ចំ​មុខ​នាយ​ខ្សែ​រថភ្លើង សួរថា​៖

– លោក​ជា​បុរស​មែន​ទេ​?
– នាយ​ខ្សែ​រថភ្លើង​ឆ្ងល់ ក៏​តប​វិញៈ រឿងនេះ​មាន​ទាក់ទង​អ្វី​នឹង​រឿង​ជា​បុរស ឬ ទេ ?
– លោក​ឆ្លើយ​ទៅ ។ តើ​លោក​ជា​បុរស​មែន​ទេ​? តា​ចំណាស់​សង្ខើញ​សួរ​
– ពិតណាស់ ខ្ញុំ​ជាម​នុស្ស​ប្រុស​ហើយ​!
– លោ​កមានអ្វី​ដើម្បី​បញ្ជាក់ថា លោក​ជាម​នុស្ស​ប្រុស​? សុំ​យក​លិខិត​បញ្ជាក់ថា​ជាម​នុស្ស​ប្រុស​ឲ្យ​អ្នក​នៅទីនេះ​បានឃើញ​ផង​! ។​
– ហ៊ឹ​! មនុស្ស​ប្រុស​សង្ហារ មាឌធំ​ដូច​ខ្ញុំ តើ​ពុំមែន​ជា​មនុស្ស​ប្រុស​នោះ​?
– ទេ​! ខ្ញុំ​ដូច​ពួក​អ្នក​ដែរ គឺ​មើល​តែ​លិខិតបញ្ជាក់​ប៉ុណ្ណោះ ។ ប្រសិន​មាន​លិខិត នោះ​ពិតជា​ប្រុស ពុំនោះសោត គឺ​ប្រាកដជា​ពុំមែន​ទេ​!

​នាយ​ខ្សែ​រថភ្លើង​អេះ​អុញ ព្រោះ​ទាល់ច្រក​!! ។ ឃើញបែបនេះ នាង​ចែក​សំបុត្រ​ប្រញាប់​លូក​មាត់​ចូល​ជួយ​ដោយ​ពោលថា​៖

– នេះ​ខ្ញុំ​! ខ្ញុំ​ពុំមែន​ជា​ប្រុស មានរឿង​អ្វី​លោកតា និយាយ​នឹង​ខ្ញុំ​មក​! ។

​តា​ចាស់​លើកដៃ​ចង្អុល​ចំ​មុខ រួច​ពោល​ខ្លាំងៗ​ថាៈ​
– នាង​ពុំមែន​ជា​….​មនុស្ស​ទេ​!

​នាង​ចែក​សំបុត្រ​ផ្ទុះ​កំហឹង ក៏​ចង្អុល​តប​វិញ​ដោយ​ពោលថាៈ​
– លោក​និយាយ​ឲ្យ​បាន​ត្រឹមត្រូវ​! បើ​ខ្ញុំ​ពុំមែន​ជាម​នុស្ស​តើ​ជា​អ្វី​?
– នាង​ជាម​នុស្ស​ឬ ? សូម​នាង​យក​លិខិត​បញ្ជាក់ថា​ជាម​នុស្ស​ឲ្យ​បងប្អូន​នៅទីនេះ​ឃើញ​ផង​មើល​!

​ស្នូរ​សំណើច​ចំអក​បាន​ផ្ទុះឡើង ជន​អាង​អំណាច​ទាំងពីរ​បែរ​ក្បាល​ដើរទៅ​បាត់ ។ រីឯ​បុរស​ពិការ ក៏​ជូត​ទឹកភ្នែក លើកដៃ​សំពះ​អរគុណ ។​

​មនុស្ស​សព្វថ្ងៃ កំពុង​ឈានដល់​ការនិយម ចង្អុល​បង្គាប់បញ្ជារ ពុំ​សូវ​ស្តាប់​គេឯង​ទេ ។ មនោសញ្ចេតនា​មួយ ក៏​កាន់តែ​រីងស្ងួត​ទៅៗ គេ​គិតពី​រឿង​ខ្លួនឯង និង​ក្រុម​ពួក​គ្នា​គេ​ប៉ុណ្ណោះ ។​

​ជីវភាព​បែបនេះ បើ​ចេះតែ​បន្តទៅ សួរថាៈ ជីវិត​ក្នុងសង្គម​មួយបែប​នេះ មាន​អត្ថន័យ​អ្វី​? យើង​រស់នៅ​ដើម្បី​សុភមង្គល សុខដុមរមនា ព្រោះថា មនុស្ស​ម្នាក់​មានជីវិត​តែ​…..​មួយ​ប៉ុណ្ណោះ រស់​តែម្តង ស្លាប់​ក៏​តែម្តង​ដែរ​! ។ ពេល​កើត​គ្មាន​យក​អ្វី​តាម ពេល​ស្លាប់​ក៏​អ្វី​តាម​ទៅ​កើត​ដែរ ។​

​ហេតុអ្វី​មនុស្ស​…….!?​