អតិថិជនជួលនារីរាំស្រាត ដើម្បីផ្តល់មេរៀនមួយឲ្យធនាគារ! ដោយសាររឿងមួួយនេះ
ធនាគារឲ្យដឹងថា ហេតុការណ៍កើតឡើងចំពោះអតិថិជនត្រូវបានដោះស្រាយ តែបុរសរូបនោះ នៅតែចចេស ជួលនារីរាំស្រាត២នាក់ មកកាន់សាខាធនាគាររបស់ខ្លួន ។
តាមនោះ បុរសសញ្ជាតិរុស្ស៊ីម្នាក់ ដែលពុំទាន់កំណត់អត្តសញ្ញាណបាន ស្រាប់តែបង្ហាញវត្តមាននៅសាខាធនាគារ Sberbank – ធនាគារធំបំផុតនៅរុស្ស៊ី ដោយនាំតាមជាមួយនារីរាំស្រាត២នាក់ ។ បុរសរូបនេះ និយាយថា ធនាគារ Sberbank ប្រាស្រ័យទាក់ទងនឹងអតិថិជនគ្មានភាព «រាក់ទាក់» ។
បន្ទាប់មក បុរសរូបនេះនិយាយថា «នឹងឲ្យលោក លោកស្រី ដឹងពីរបៀបរាក់ទាក់ជាមួយអតិថិជនបែបណាទើបត្រូវ ។ ភ្លេងក៏លានឮភ្លាម ហើយនារីរាំស្រាត២នាក់នោះ ក៏ជម្រុះខោអាវ….ទាល់តែអស់» ។
អតិថិជនរូបនេះ បន្តស្រែកថា ធនាគារបានធ្វើឲ្យខ្លួន «មួម៉ៅ» ហើយ «សង្ឃឹមថា លោក លោកស្រី និងចងចាំ ខណៈពេលនេះ» ។
នាយកឃោសនាពាណិជ្ជកម្មរបស់ធនាគារ Sberbank Oley Vlasov បញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅសាខាមួយរបស់ Sberbank នាក្រុងមូស្គូ អំឡុងខែឧសភា ហើយធនាគារក៏បានសម្រួលបញ្ចប់រឿង មុនពេលបុរសនេះនៅពុំសុខចិត្ត ហើយ «សងសឹក» តាមបែបខាងលើ ។
ធនាគារក៏បានរាយការណ៍ទៅប៉ូលីស ៕