អតីតបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោក «Cambodian Idol season1» លោក អេង តុងឡេង គេចាំបានថា​ កាលពីលោកចូលខ្លួនទៅប្រគួតប្រជែងក្នុងការប្រឡងចម្រៀងលំដាប់ពីភពលោកកាលពីឆ្នាំ២០១៥ កាលនោះលោក មានរាង្គម៉ាប់ជាខ្លាំង ។

 

ទស្សនិកជនបានឃើញលោក អេង តុងឡេង លើកញ្ចក់ទូរទស្សន៍ កាលពី២ឆ្នាំមុន គឺលោកមានទំងន់ជិត១០០គីឡូ មើលទៅមានសភាពធាត់ខ្លាំងលើសទំងន់ ហើយមុខមាត់មិនសូវជា អំណោយផលប៉ុន្មាននោះទេ ក្រោយពីប្រឡងធ្លាក់មកលោកក៏បានបាត់មុខយ៉ាងស្ងាត់ពីសង្គមសិល្បៈ។ រហូតមកដល់ពេលនេះ លោកបានបង្ហាញវត្តមានឡើងវិញ ក្នុងរូបរាងសង្ហា ស្រកគីឡូ ស្ទើរតែមិនគួឲ្យជឿ។

ទស្សនិកជនជាច្រើនប្រហែលជា នៅចាំបេក្ខជនមួយរូប ដែលបានប្រឡងក្នុងកម្មវិធី «Cambodian Idol season1» លោក អេង តុងលេង ជាបេក្ខជន បកស្រាយបទចម្រៀង ជាភាសាបរទេសបានល្អ ហើយអ្វីដែលសំខាន់ លោកបានឈានជើងចូលដល់វគ្គ Live Show ហើយមានទស្សនិកជន នៅចាំលោកបាន ទោះបីលោកមិនបានចេញបទចម្រៀង ដូចបេក្ខជនដទៃ។

ថ្មីៗនេះ លោកបានបង្ហាញមុខមាត់ជាថ្មី ដោយរូបរាងបានផ្លាស់ប្ដូរ ៣៦០ដឺក្រេ ដោយក្លាយជាទៅ ជាបុរសសង្ហាមួយរូប។ ថ្វីត្បិតមុខមិនសូវស្អាត តែរូបរាងពិតជាស្រស់ស្អាតខ្លាំង ខុសប្លែកពីមុនឆ្ងាយ ដែលនេះបង្ហាញពីការតាំងចិត្ត ក្នុងការសម្រកទម្ងន់ ព្រោះលោករងការប្រមាថខ្លាំង រហូតអ្នកខ្លះហៅថា «អាជ្រូក ច្រមុះខើច» ជាដើម៕