​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ជួប​សំណេះសំណាល ជាមួយ លោក ង្វៀន ហ្វ៊ូ​ជុង អគ្គលេខាធិការ​គណៈកម្មាធិកា​រម​ជ្ឈឹ​ម​បក្សកុម្មុយនិស្ត​វៀតណាម នៅក្នុង​វិមាន​សន្តិភាព នៅ​រសៀល​ថ្ងៃទី​២០ ខែកក្កដា​។ បន្ទាប់ពី​ជំនួប​នេះ លោក ហ៊ុន សែន និង លោក ង្វៀន ហ្វ៊ូ​ជុង នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​សេចក្តីថ្លែងការណ៍​រួម ស្តីពី​ការពង្រឹង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​វៀតណាម​ផងដែរ​។​

​នៅ​ថ្ងៃ​ដដែល​នេះ នាយកដ្ឋាន​ព័ត៌មាន​រដ្ឋសភា ក៏​ជូនដំណឹង​ដែរ​ថា ប្រធានរដ្ឋសភា លោក ហេង សំរិន នឹង​ទទួល​ជួប​សវនាការ​ជាមួយ​លោ​បក ង្វៀន ហ្វ៊ូ​ជុង នៅឯ​វិមាន​រដ្ឋសភា នៅ​រសៀល​ថ្ងៃទី​២០ កក្កដា​នេះដែរ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២២ ខែកក្កដា លោក ង្វៀន ហ្វ៊ូ​ជុង ក៏​នឹង​ចូលគាល់​ព្រះមហាក្សត្រ​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ថ្វាយបង្គំ​សម្ដេចព្រះសង្ឃរាជ​ទាំងពីរ​គណៈ និង​ជួប​ប្រធានព្រឹទ្ធសភា​លោក សាយ ឈុំ​។ លោក ង្វៀន ហ្វ៊ូ​ជុង​និង​លោក សាយ ឈុំ ក៏​នឹង​រួមគ្នា​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ព្រះសីហនុ ដែរ​។ ឆ្នាំ​២០១៧ ជា​ខួប​ទី​៥០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ហើយ​ទស្សនកិច្ច​នេះ គឺ​ពង្រឹង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​៕ ខ្មែរ​ស្ថាបនា​