​មនុស្ស​ល្បីល្បាញ ៤ រូប ដែល​បាន​ប៉ះពាល់​ដាវ​នាគ ៩ ត្រូវគេ​លួច​យក​ចេញពី​ផ្នូរ​របស់​ស្តេច Qian Long សុទ្ធតែ​ប្រទះ​នូវ​វាសនា​អាក្រក់ ។ វា​ឆ្លុះបញ្ចាំង​នូវ​អាថ៌កំបាំង​នៃ​ការ​បណ្តា​ស​សារ​របស់​ស្តេច​ជំនាន់​ដើម ។​

Sun Tianying ដែលជា​តួអង្គ​ម្នាក់​ល្បីឈ្មោះ ក្នុង​របរ​លួច​គាស់កកាយ​ផ្នូរ​បូរាណ ។ ផ្នូរ​របស់​ស្តេច Qian Long និង​មហាក្សត្រ​យា​នី ស៊ឺ​ឈី ត្រូវបាន​លួច​គាស់កកាយ គឺជា​ស្នាដៃ​របស់​បុរស​ម្នាក់នេះ ។​

​ក្រុមចោរ​គាស់កកាយ​ផ្នូរ​បូរាណ តែង​ផ្តោតលើ​ផ្នូរ​របស់​ក្សត្រ ព្រោះ​មាន​បន្សល់ទុក​នូវ​វត្ថុ​មានតម្លៃ​មហាសាល ធ្វើ​ឲ្យ​គេ​អាចរ​ស់បាន​មួយជីវិត ។ ប៉ុន្តែ ពុំមែន​ពេលណា​ក៏​ក្រុមចោរ​ទទួលបាន​នូវ​វត្ថុ​មានតម្លៃ​នោះទេ ពេលខ្លះ ពួកវា​ពើបប្រទះ​នូ​វត្ថុ​ដ៏​គួរ​ឲ្យ​ខ្លាច ។​

​ដាវ​នាគ ៩ ជា​វត្ថុ​ដ៏​គួរ​ឲ្យ​ខ្លាច​! ។ គេ​តំណាល​ថា វា​គឺជា​វត្ថុ​ដែល​ពពួក​ចោរ​ខ្លាច​បំផុត ។ មកទល់ពេលនេះ ជន​ណា​ដែល​ប៉ះពាល់​ដល់​ដាវ​នេះ តែង​ត្រូវស្លាប់​ដោយ​អាថ៌កំបាំង និង​ពុំមាន​ករណី​លើកលែង ។​

​ដាវ​ដែលមាន​ចម្លាក់​នាគ ៩ លើ​ស្រោម និង​ដង របស់​ស្តេច Qian Long នេះ គេ​ពុំបាន​ស្គាល់​ពី​ប្រភពដើម​របស់​វា​ទេ គេ​គ្រាន់តែ​ដឹងថា ក្រៅពី​ម្ចាស់​នោះ អ្នកណា​ក៏ដោយ​ឲ្យ​តែ​ប៉ះពាល់​គ្មាន​ការអនុញ្ញាត នឹង​ជួប​គ្រោះថ្នាក់​ដល់​ជីវិត ។​

​នៅពេលដែល​ក្រុម​ទាហាន​របស់ Sun Tienying បើក​គម្រប​មឈូស​រស់​មហាក្សត្រ​យា​នី ស៊ឺ​ឈី ទើប​ដឹងថា សាកសព​ពុំមាន​រលួយ នៅ​ស្រស់ស្អាត​ដដែល ។​

​ពេលនោះ Sun Tienying ភ្ញាក់ខ្លួន​ភ័យខ្លាច​យ៉ាងខ្លាំង រួច​ក៏​យក​វត្ថុ​មានតម្លៃ​នៅក្នុង​នោះ មក​ចែកចាយ​ដល់​មន្ត្រី​ធំៗ​ដទៃ បំណង​បញ្ចៀស​គ្រោះថ្នាក់​ដល់​ខ្លួន ។ ក្នុងចំណោម​នោះ ដាវ​នាគ ៩ បាន​ត្រូវប្រគល់​ឲ្យ​ជៀង​កាយ​ទៀត ។ មេទ័ព​ម្នាក់​ឈ្មោះ Yai Li (1897-1946) ត្រូវ​បានប្រគល់​ភារៈកិច្ច​ឲ្យ​នាំយក​ដាវ​នេះ​ទៅ​ប្រគល់​ឲ្យ​ជៀង​កាយ​ទៀក នៅ​តៃវ៉ាន់ ។​

Yai Li បំរុង​នាំយក​ដាវ​នេះ តាម​យន្តហោះ​តែ​បាន​ស្លាប់​ដោយ​យន្តហោះ ព្រោះ​ធ្លាក់​ទាំង​ពុំ​ដឹង​មូលហេតុ ។ ពេល​ពុំបាន​យក​ដាវ​ទៅ​ទេ មុន​នោះ ពេល​ត្រូវ​បានប្រគល់​ភារៈកិច្ច Yai Li ភ័យខ្លាច​បណ្តា​ស​សារ ក៏បាន​ហៅ ម៉ា ហាន់​តាំ ជា​ប្រធានការិយាល័យ​បក្ស​ជៀង​កាយ​ទៀក ប្រចាំការ​ទីនោះ ជួយ​រក្សាទុក​ឲ្យ ។​

​ពេល​ឃើញ​ដាវ​នេះ​ភ្លាម ម៉ា ហាន់​តាំ ក៏​បំណង​យក​ទុកជា​របស់ខ្លួន ។ នៅពេលដែល​ជប៉ុន​ចូល​ត្រួតត្រា ត្រកូល​ម៉ា ព្រោះតែ​ការពារ​ជីវិត​ខ្លួន ក៏បាន​យក​ដាវ​នេះ ទៅ «​កាដូ​» ជូន​មេ​ចារកម្ម​ជប៉ុន ។ ដាវ​នេះ ក៏​បន្ត​ធ្លាក់​ទៅក្នុង​ដៃ​របស់​ចារៈនារី​ជប៉ុន​ដ៏​ល្បីឈ្មោះ Kawashima ។ ទោះ​យ៉ាងនេះ​ក្តី ម៉ា ហាន់​តាំ ពុំ​គេច​ផុតពី​ការបាញ់​សម្លាប់ចោល ក្រោយពី​ចាប់​ឃុំ​ក្នុង​គុក ។​

​រីឯ​ចារៈនារី Kanashima ក៏មាន​វាសនា​ស្រដៀង​គ្នា​នេះដែរ ។ ចុងក្រោយ ត្រូវ​កាត់ទោស​ប្រហារជីវិត ។​

​រីឯ​ជនល្មើស​ដំបូង Sun Tienying ក្រោយមក ក៏ត្រូវ​ស្លាប់​ក្នុង​ដៃ​កងទ័ព​រំដោះប្រជាជន​ចិន ពេល​ជាប់​ឃុំខ្លួន ។​

Sun Tienying

​សរុបសេចក្តី​មក ដាវ​នាគ ៩ តាំងពី​ចេញផុត​ផ្នូរ​របស់​ស្តេច Qian Long (​និង​មហាក្សត្រ​យា​នី ស៊ឺ​ឈី​) បាន​ធ្លាក់​ក្នុង​ដៃ​មនុស្ស ៤ នាក់ គឺៈ Sun Tienying ស្លាប់​ក្នុង​គុក​, Yai Li ស្លាប់​ដោយ​យន្តហោះ​ធ្លាក់​, ម៉ា ហាន់​តាំ ដោយ​បាញ់សម្លាប់ និង Kawashima ត្រូវ​កាត់ទោស​ប្រហារជីវិត ។​

​ពុំ​អាច​មិន​ជឿថា វា​ជា​ដាវ (​ព្រះ​ខ័​ន្ត​) គួរ​ឲ្យ​ខ្លាច​!​