​នេះ​ជាហេតុ​ការណ៍​ដ៏​មិនគួរ​ឲ្យ​ជឿ និង​ពុំ​ធ្លាប់បាន​ជួប​មួយ សម្រាប់​មនុស្ស​នៅលើ​លោក​នេះ គ្រា​ដែល​សត្វ​ក្រពើ​១​ក្បាល​ត្រូវ «​មន្តអាគម​» បាន​ពាំ​សាកសព​បុរស​ម្នាក់​ដែល​បាត់​ខ្លួន​ក្នុង​ទឹកទន្លេ មកកាន់​ច្រាំង បន្ទាប់ពី​ពួក​អ្នកភូមិ​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌា បាន​អញ្ជើញ​គ្រូមន្តអាគម​របស់​កុល​សម្ព័ន្ធ ឲ្យ​អន្ទង​សត្វ​ក្រពើ​នេះ ដើម្បី​ស្វែងរក​សាកសព ។​

Loading...

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ឈ្មោះ Syarifunddin អាយុ ៤១ ឆ្នាំ ខណៈ​កំពុង​ងូតទឹក​ទន្លេ​ជាមួយ​មិត្តភក្តិ នៅពេលនោះ ស្រាប់តែ​សត្វ​ក្រពើ​១​ក្បាល​ប្រវែង​ប្រហែល 6.5 ft បាន​ទាញយក​គាត់​ទៅ​ក្រោម​ទឹក ស្ថិតនៅ​តំបន់ Berau ប្រទេស​ឥណ្ឌូនេស៊ី នៅវេលា​ម៉ោង ៦ និង​២០ នាទី​ល្ងាច​ថ្ងៃទី​អង្គារ កន្លងទៅ​ថ្មីៗ​នេះ ។​

​ក្រោយពី​បានទទួល​ដំណឹង​នេះ សាច់​ញាត់​របស់​ជនរងគ្រោះ បាននាំគ្នា​ស្វែងរក ប៉ុន្តែ ពុំ​អាច​រកឃើញ​ទេ ។ ដោយ​ខិតខំ​អស់​គ្រប់​វិធី ចុងក្រោយ សាច់ញាតិ និង​អ្នកភូមិ បាន​ទៅ​ពឹងពាក់​គ្រូមន្តអាគម​ប្រចាំ​តំបន់​ដែល​ល្បី​អាច​បញ្ជា​ក្រ​ពោះ ឲ្យ​ប្រើ​មន្តអាគម បាលី អន្ទង​សត្វ​ក្រពើ​នោះ ។ គ្រប់គ្នា​ស្ទើរតែ​ពុំ​ជឿ​សោះឡើយ ដែល​មន្តអាគម​របស់​គ្រូ​នោះ ពិតជា​អស្ចារ្យ អាច​អន្ទង​សត្វ​ក្រពើ​នោះ​ឲ្យ​ពាំ​សាកសព​របស់​បុរសរ​ង​គ្រោះ មកកាន់​ច្រាំងទន្លេ​វិញ ៕