ក្រពើ​ជាស​ត្វ​ដ៏​គ្រោះថ្នាក់​បំផុត ប៉ុន្តែ នារី​ក្នុង​វីដេអូ​ឃ្លី​ប​ខាងក្រោម​នេះ ពិតជា​ពុំ​ដឹង ឬ បាន​….​ភ្លេច​រឿងនេះ​បាត់​! ។​ ​តាមរយៈ​ខ្សែ​វីដេអូ​បាន​បង្ហាញថា ក្រពើ​ធំ​គួរសម​១​ក្បាល កំពុង​ហែល​លេង​នៅ​កណ្តាល​បឹង ។ ក្រុមគ្រួសារ​មួយ​កំពុង​ប្រមូលគ្នា​មក​ក្បែរ​នោះ ដើម្បី​ទស្សនា​ក្រពើ​នេះ ។​

​នារី​វ័យក្មេង​ម្នាក់ កំពុង​អង្គុយ​លើ​មែកឈើ ត្រៀម​តោង​ខ្សែ​លោត​ចុះ​ក្នុង​បឹង ។ មួយប៉ប្រិចភ្នែក​ក្រោយ នារី «​ក្លាហាន​» រូបនេះ​បាន​ទម្លាក់ខ្លួន​ក្បែរ​ក្រពើ ។​

​ការចូល​ឲ្យ​បាន​កៀក​សត្វ​សាហាវ​មួយ​នេះ ហាក់ដូចជា​គោលដៅ​របស់​អ្នក​នៅ​ទីនោះ ព្រោះ​ឮសូ​ស្នូរ​សម្លេង​ស្រែក​ផ្ទួនៗ​ថាៈ «​ឯង​ចូល​កៀក​វា​ហើយៗ​» ។​

​គួរ​ឲ្យ​ងឿងឆ្ងល់​ដែរ ដែល​ក្រពើ​នេះ​ហាក់​ពុំ​ចាប់អារម្មណ៍​ដល់​នារី​ម្នាក់​នវ ព្រោះ​គេ​ឃើញ​វា បែរមុខ​ចេញ ហើយ​ហែល​ទៅ​បាត់ ។ ចំណែក​នារី​រូបនេះ ក៏បាន​ហែល​ឡើងមក​លើគោក​ផងដែរ ។​

​អ្នកទស្សនា​ខ្សែ​វីដេអូ​លើ​គេហទំព័រ Reddit កាលពី​ថ្ងៃទី​៦ ខែកក្កដា កន្លងមក បាន​ស្តីបន្ទោស​យ៉ាង​ចាស់ដៃ ។ ជាអាទិ៍ៈ​

– នេះ​ជា​ពួក​ល្ងង់ខ្លៅ​មែនទែន​!
– រឿង​អ្វី​កើតឡើង ? ខ្ញុំ​ចង់ដឹង​បន្ថែម​! ។ គ្រួសារ​នេះ​ទាំងអស់គ្នា ប្រហែល​សុទ្ធតែ​ឆ្កួត​លីលា​ហើយ​មើលទៅ​! ។​
– ពួកគេ​ជា​មនុស្ស​សរសៃប្រសាទ​! ឬមួយ ខ្ញុំ​យល់​ខុស​ហើយ ពី​សត្វ​ក្រពើ​?

​ចុះ​ប្រិយមិត្ត​វិញ​!​