​តាម Dailystar ក្នុង​ខ្សែ​វីដេអូ​ត្រូវបាន​ចែករំលែក វត្ថុ​ហោះហើរ​ដ៏​ធំ​សម្បើម​មួយ​ស្រដៀង​នឹង​យាន «​មេ​» បានបង្ហាញ​វត្តមាន​នៅក្នុង​លំហ​ជិត​ស្ថានីយ៍​អវកាស ISS ។ ដំបូង​គេ​ឃើញ វា​បង្ហាញឡើង​ជាំ​ខ្សែ​ពន្លឺ​ពណ៌​បៃតង ហើយ​បន្តិច​ម្តងៗ គ្រា​មកកាន់​តែ​កៀក​វា បង្ហាញឡើង​ដូច​ថាសហោះ ។​

​រូបភាព​នេះ ត្រូវបាន​ឆា​ណែ​ល Youtube “Thirdphaseofmoon” របស់​ក្រុម Blake និង Breett Wusins ដ៏​ល្បីល្បាញ​ក្នុង​សហគមន៍ UFO ជា​អ្នក​រកឃើញ​ក្នុង​ខ្សែ​វីដេអូ​ដែល​ស្ថាប័ន​អវកាស NASA (​អាមេរិក​) បាន​ផ្សាយ​ផ្ទាល់​ពី​អវកាស​មក ។ ខ្សែ​វីដេអូ​នេះ​ត្រូវបាន​បង្ហោះ​លើ Youtube នា​ថ្ងៃទី​១៧ កក្កដា កន្លងទៅ​ថ្មីៗ​នេះ ។​

​អ្នកជំនាញ​សិក្សា​ខាង UFO ឲ្យ​ដឹងថាៈ «​ដំបូង ខ្ញុំ​ពុំ​ដឹង​ប្រាកដថា កំពុង​ឃើញ​អ្វី​ទេ ។ ប៉ុន្តែ គ្រា​វា​មកកាន់​តែ​កៀក​នោះ វា​បានបង្ហាញ​រាងរៅ​យ៉ាងច្បាស់​ក្រឡែត ស្រដៀង​នឹង​យានអវកាស «​មេ​» មួយ​ដ៏​ធំ​សម្បើម​» ។​

Blake និង Breet Wusins ឲ្យ​ដឹងថា ពេលនេះ គេ​កំពុង​ពឹងពាក់​អ្នកឯកទេស​ខាង UFO ដើម្បី​កំណត់​សន្និដ្ឋាន​ពី​វត្ថុ​ហោះហើរ​ដ៏​អាថ៌កំបាំង​នេះ ៕