យុវជន​អាយុ ១៨ ឆ្នាំ នេះ ត្រូវបាន​កត់​ឈ្មោះ​ចូលក្នុង​សៀវភៅ​ហ្គី​ណេ​ស​ពិភពលោក ដោយសារ​រឿង​ពិសេស​មួយ​គ្មាន​នរណា​ស្មាន​ដល់ ។​

Urvil Patol ជា​សិស្ស​មធ្យមសិក្សា​នៅ​ឥណ្ឌា តែង​រង​ការ​សើចចំអក រិះគន់​របស់​មិត្តភក្តិ ដោយសារ​មាន​ឆ្មេ​ញ​ធំ​ខុសពី​គេឯង ធ្វើ​ឲ្យ Urvil មាន​អារម្មណ៍​ខ្មាសអៀន និង​មិនសូវ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ ។​

​ប៉ុន្តែ ក្រោយពេល​សាច់ញាតិ​ជំរុញ Urvil បានសម្រេច​ចិត្ត​ត្រូវ​ផ្លាស់ប្តូរ​ខ្លួនឯង ។ គេ​បាន​ទៅ​ជួប​វេជ្ជបណ្ឌិត​ពិគ្រោះ​យោបល់​ថា គួរ​ដក​ឆ្មេ​ញ​នោះ​ចោល និង​ប្តូរ​ដោយ​ឆ្មេ​ញ​ថ្មី ។ មើល​ពី​ក្រៅ ឆ្មេ​ញ​នោះ ក៏​មិន​ដល់​ថ្នាក់​ធំ​ណាស់ណា​ឡើយ តែ​ពេល​ដកចេញ ទាំង Urvil និង​វេជ្ជបណ្ឌិត រន្ធត់​យ៉ាងខ្លាំង ព្រោះ​ឆ្មេ​ញ​មាន​ទំហំ​ធំ​ហួសហេតុ ។ ភ្លាមៗ​នោះ វេជ្ជបណ្ឌិត​បាន​ស្វែងរក​ព័ត៌មាន​លើ​អ៊ី​ន​ធើរ​ណេ​ត និង​ប្រាកដថា ឆ្មេ​ញ​របស់ Urvil ជា​ឆ្មេ​ញ​ធំ​បំផុត​ពិភពលោក គិត​មកទល់ពេលនេះ ។​

​ព័ត៌មាន​អំពី​ឆ្មេ​ញ​របស់ Urvil បន្ទាប់មក ត្រូវបាន​ផ្ញើ​ទៅ​គណៈកម្មាធិកា​ហ្គី​ណេ​ស​ពិភពលោក ។ ការវះកាត់​របស់ Urvil ត្រូវបានធ្វើ​ពី​ខែកុម្ភៈ ដើមឆ្នាំ​នេះ តែ​ទើប​មកដល់​សប្តាហ៍​មុន អង្គការ​នេះ​ទើប​ទទួលស្គាល់ថា ឆ្មេ​ញ​របស់​យុវជន​នេះ​ជា​ឆ្មេ​ញ​ធំ​បំផុត​ពិភពលោក ៕​