លលា​ដ៏​ក្បាល​ជាង ៦៥០ ដែល​ផ្សារភ្ជាប់​គ្នា​ដោយ​កំបោរ ត្រូវបាន​រកឃើញ​នៅក្នុង​អារាម​មួយ​ក្នុងចំណោម​អារាម​សំខាន់ៗ​កណ្តាល​ក្រុង Mexico ។​

​ក្រុម​បូរាណ​វិទូ​នៃ​វិ​ទ្យ​ស្ថាន​មនុស្សសាស្ត្រ និង​ប្រវត្តិសាស្ត្រ​ជាតិ Mexico (INAH) បាន​រកឃើញ​លលា​ដ៏​ក្បាល​ជាង ៦៥០ ភ្ជាប់​ត​គ្នា​ដោយ​កំបោរ និង​កំទេច​ឆ្អឹង​ផ្សេងទៀត នៅ​ជិត Templo Mayor ដែលជា​អារាម​ចម្បង​នៅ​កណ្តាល​ក្រុង Tenochtitlan របស់​ជនជាតិ Aztec បច្ចុប្បន្ន ជា​រដ្ឋធានី Mexico City ។​

​តាម​ក្រុម​បូរាណ​វិទូ លា​លា​ដ៏​ក្បាល​ក្នុង​ប៉ម​នេះ គឺជា​ក្បាល​ដែល​ត្រូវគេ​កាត់​យក​ពីស​ត្រូវ​កើតមាន​មុន​សង្គ្រាម​ត្រួតត្រា​របស់​ពួក​អេ​ស្ប៉ា​ញ់​ទៅទៀត ។ ប៉ុន្តែ ប្រការ​ដែល​អ្នកវិទ្យាសាស្ត្រ​នឹកស្មាន​ពុំ​ដល់​នោះ ក្នុងចំណោម​លលា​ដ៏​ក្បាល​ទាំងនោះ មាន​នារី និង​កុមារ ផងដែរ ។ កត្តា​នេះ​បាន​ចោទឡើង​នូវ​សំណួរ​ថ្មី​មួយ អំពី​អារ្យធម៌ Aztec ។​

​អ្នក​មនុស្សសាស្ត្រ Rodrigo Bolanos ឲ្យ​ដឹងថាៈ «​យើងខ្ញុំ​ធ្លាប់បាន​គិតថា មានតែ​បុរស ពិសេស​បុរស​ក្មេងៗ​ទើប​ជា​យុទ្ធជន ។ គ្មាន​អ្នកណា​គិតថា ស្ត្រី និង​ក្មេងៗ បែរជា​ចេញទៅ​សមរភូមិ​នោះទេ​» ។​

​ប៉ម​លលា​ដ៏​ក្បាល​នេះ មាន​វិ​ជ្ជ​មាត្រ​ប្រហែល ៦ ម៉ែត្រ នៅ​ជិត​វិហារ​បួងសួង Templo Mayor ។ វា​ត្រូវបាន​ប្រើ​សំរាប់​ពិធី​សែន​ទេវតា​ព្រះអាទិត្យ -​ផ្នែក​មួយ​នៃ​សាសនា Mesoamerican បូរ​ណ​កាល ៕​