​តាំងពី​ត្រូវបាន​រកឃើញ​នៅ​ឆ្នាំ​១៨៥១ ថូផ្កា​ដែលមាន​ក្បូរក្បាច់​រចនា​ដ៏​ប្រណីត ព្រមទាំង​អាយុកាល​ដល់​ទៅ ៦០០ លាន​ឆ្នាំនេះ នៅ​បន្តធ្វើ​ឲ្យ​ពួក​អ្នកវិទ្យាសាស្ត្រ​ឈឺក្បាល​ដោយ​រក​បំណកស្រាយ​ពុំ​ឃើញ ។​

​លើ​ពិភពលោក​បច្ចុប្បន្ន យើង​កំពុងតែ​រកឃើញ​នូវ​វត្ថុ​ជាច្រើន ដែល​នាំមក​នូវ​ភាប​ស្រឡាំងកាំង ព្រោះតែ​វា​មាន​អាយុកាល «​បង​» មនុស្ស​ច្រើន ។ ព្រោះថា អ្នកណា​ក៏​ដឹង​ដែរ​ថា មនុស្សលោក​ទើប​មាន​វត្តមាន​លើ​ភពផែនដី​នេះ​មិន​ដល់ ១០.០០០ ឆ្នាំ ផង ។​

​តើ​អ្វី​ដែលមាន​មុន​មនុស្ស និង​បាន​បង្កើត​វត្ថុ​ដែលមាន​អាយុកាល​ដ៏​យូរលង់​នេះ​?

…​នា​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​១៨៥១ អត្ថបទ​កាសែត​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​បាន​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ​ល្បីល្បាញ​របស់​អាមេរិក Scientific American ។​

​ខ្លឹមសារ​នៃ​អត្ថបទ​បាន​ពណ៌​នាពី​កាល​រកឃើញ​វត្ថុ​មួយ​ស្រដៀង​នឹង​ថូផ្កា​ធ្វើ​ពី​ប្រាក់​លា​យស​ង្ក័​សី ហើយ​ស្រោប​ប្រាក់សុទ្ធ​លើ​រចនាបទ​ជា​ខ្សែ​នៃ​ថូ​នេះ ។ វត្ថុ​ខាងលើ​ស្ថិត​កប់​ក្នុង​ជម្រៅ​ប្រមាណ ៤,៥ ម៉ែត្រ នៃ​ផ្ទាំង​ថ្ម​ក្រា​នី​ត​ដ៏​រឹង ។ អាយុកាល​នៃ​ថូផ្កា​នេះ​ត្រូវបាន​ប៉ាន់ស្មាន​ផ្អែកលើ​ថ្ម​ក្រា​នី​ត ដែល​ព័ទ្ធ​ជាប់​ពី​ខាងក្រៅ​វា​មាន​ច្រើន​លាន​ឆ្នាំ​ឯណោះ ។​

​អត្ថបទ​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី Scientific American:

​របកគំហើញ​នេះ បាន​សម្គាល់​ដោយ​ឈ្មោះ​ថូផ្កា​គឺ Dorchester ហើយ​បញ្ចប់​ឲ្យ​ឃើញថា​មនុស្ស​បុព្វកាល​ពុំមែន​ជាស​ភាវៈ​ពាក់កណ្តាល​មនុស្ស ពាក់កណ្តាល​ទោច រស់នៅក្នុង​រូងភ្នំ​ង​ងិ​ត ខ្លួនប្រាន​ពោរពេញ​ដោយ​រោម​, ពុំមាន​សមត្ថភាព​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន​ពេញលេញ​…. ។​

​អត្ថបទ​ខាងលើ​បាន​កត់សំគាល់ថា​៖

«​ប៉ុន្មាន​ថ្ងៃមុន គេ​បា​នប​ន្ទុះ​មីន ដើម្បី​បំបែក​ថ្ម​នៅ​ទីទួល Meeting House នៅ Dorchester តែ​ប៉ុន្មាន​ជំហាន​មក​ប៉ែក​ខាងត្បូង​ព្រះវិហារ​របស់លោក​ឪពុក Hall»​។​

​ការផ្ទុះ​នេះ​ធ្វើ​ឲ្យ​ខ្ទាត​ចេញ​នូវ​ដី​និង​ថ្ម​ជាច្រើន​នៅ​គ្រប់​ទិស ផ្ទាំង​ថ្ម​ធំៗ​ទម្ងន់​រាប់​តោន រប៉ាត់រប៉ាយ​នៅក្បែរ​ដុំថ្ម​តូចៗ ។​

​ក្នុងចំណោម​នោះ គេ​បាន​រកឃើញ​បំណែក​២ ដាច់ចេញ​ពីគ្នា​របស់​ថូផ្កា​លោហៈ​មួយ​មាន​រាង​ដូច​កណ្តឹង កម្ពស់ ១១,៤៣ សង់ទីម៉ែត្រ វិ​ជ្ជ​មាត្រ​នៅ​បាត ១៦,៥១ សង់ទីម៉ែត្រ វិ​ជ្ជ​មាត្រ​នៅ​កំពូល ៦,៣៥ សង់ទីម៉ែត្រ ហើយ​កម្រាស់​ប្រមាណ ២ សង់ទីម៉ែត្រ ។​

​ថូ​នេះ​មាន​ពណ៌​ស្រដៀង​ស​ង្ក័​សី ឬ ប្រភេទ​លោហៈ​ចម្រុះ​លាយ​ស្ពាន់ និង​មាន​បរិមាណ​ប្រាក់​មួយចំនួន ។​

​នៅមុខ​ម្ខាង​មាន​តុបតែង​ដោយ​រចនាបថ​ផ្កា​៦​ទង ឬ ផ្កា​១​បាច់ ត្រូវបាន​ស្រោប​ដោយ​ប្រាក់សុទ្ធ ស្អាត​យ៉ាងខ្លាំង រីឯ​ជុំវិញ​ផ្នែក​ខាងក្រោម​ថូ គឺ​រចនាបថ​ទង​ផ្កា ក៏មាន​ស្រោបប្រាក់​ដែរ ។​

​ដើម្បី​ប្រៀបធៀប​៖ គេ​បាន​យក​វត្ថុ​មួយ​ស្រដៀង​នឹង Dorchester តែ​រកឃើញ​នៅក្នុង​ទឹក​នា Dwarka ប្រទេស​ឥណ្ឌា ។ វា​ធ្វើ​ពី​ស្ពាន់ ។​

​កិច្ចការ​ចម្លាក់ និង​ស្រោបប្រាក់ ប្រាកដជា​ត្រូវបានធ្វើ​ដោយ​ក្រុម​ជាង​ដែល​ប៉ិនប្រសប់ ។​

​ថូផ្កា​គ្មាន​ឈ្មោះ​ដ៏​ប្រណីត​នេះ បាន​ខ្ទាត​ចេញពី​ផ្ទាំង​ថ្ម Pudding រឹង ស្ថិតក្នុង​ជម្រៅ ៤,៥ ម៉ែត្រ ពី​ផ្ទៃដី ។​

​បច្ចុប្បន្ន ថូផ្កា​នេះ​ជា​កម្មសិទ្ធិ​របស់លោក John Kettell ។ តែ​ក្រោយមក ពុំបាន​ដឹងថា​វា​មានរឿង​អ្វី​កើតឡើង​ចំពោះ​ថូផ្កា​នេះ​ទេ គ្រាន់តែ​បច្ចុប្បន្ន កំពុង​ដាក់​តាំងនៅ​សកល​វិទ្យាល័យ​មួយ ដោយមាន​កំណត់សំគាល់​ថា ពុំទាន់​សន្និដ្ឋានបាន «Unknown» ។​

​ដូច្នេះ តើ​ថូផ្កា​រកឃើញ​ឆ្នាំ​១៨៥១ នេះ​ជា​អ្វី​? វត្ថុ​មួយ​ដែលមាន​រចនាបថ​ដ៏​ប្រណីត​ត្រូវ «​កប់​» ក្នុង​ថ្ម​ជម្រៅ ៤,៥ ម៉ែត្រ នេះ​តាមរបៀប​ណា​ទៅ ?

​ពិតណាស់ សំណួរ​ដេញដោល​ចុងក្រោយ​គឺៈ មុន​មនុ​ស្សមាន​អ្វី ?​