ការសិក្សា​របស់​មនុស្ស​សម័យ​បច្ចុប្បន្ន បញ្ជាក់ថា «​មនុស្ស​ទំនើប​» យើង​នេះ មាន​វត្តមាន​លើ​ផែនដី​ពុំ​ដល់ ១០.០០០ ឆ្នាំ ផង ហើយ​ថា វិទ្យាសាស្ត្រ​បច្ចុប្បន្ន គឺ «​រីកចំរើន​» បំផុត​! ។ ប៉ុន្តែ ពីមួយថ្ងៃ​ទៅមួយថ្ងៃ កំណាយ​បូរាណ​វិទ្យា​បាននិងកំពុង​បញ្ជាក់ថាៈ មនុស្ស​រាប់លាន​ឆ្នាំមុន​រលាយ​សាបសូន្យ​នា​សម័យកាល​មុន មាន​សមត្ថភាព និង​ខឿនវប្បធម៌​លូតលាស់​ជាង​ពេលនេះ​….​ច្រើនដង ។​

​អ្នកវិទ្យាសាស្ត្រ​បាន​លើក​វត្ថុ​បន្សល់ទុក​២​ដែល​គេ​បានធ្វើ​ការវិភាគ​ពិនិត្យ​គឺៈ ក្បាល​ដោត​ភ្លើង និង​ថ្ម​សប្ប​និម្មិត ។

I- ក្បាល​ដោត​ភ្លើង​


​នៅ​ឆ្នាំ​១៩៩៨ អ្នក​ផ្សងគ្រោះថ្នាក់​ឡើង​ភ្នំ ដែលជា​វិស្វករ​អគ្គិសនី John Willians បាន​រកឃើញ​វត្ថុ​មួយ​ស្រដៀង​នឹង​ក្បាល​ដោត​ភ្លើង​ដែល​ពន្លេច​ចុង​ចេញពី​ដី នា​តំបន់​ដាច់ស្រយាល​មួយ គ្មាន​មនុស្ស​រស់នៅ ។​

​ក្រោយពេល​ជីក​ចុះ​ក្នុង​ដី​បន្តិច គាត់​ឃើញ​វត្ថុ​មួយ​មាន​ក្បាល​ដោត​៣ តែ​វា «​បោះ​» ជាប់​ក្នុង​ផ្ទាំង​ថ្ម​ធំ​មួយ ។​

​ឥឡូវ វត្ថុ​នេះ​ត្រូវបាន​ដាក់ឈ្មោះថា Petradox ។ ឆ្លងកាត់​ការវិភាគ គេ​ពិនិត្យឃើញថា នេះ​ជា​បរិក្ខារ​អគ្គិសនី ត្រូវបាន​ភ្ជាប់​នឹង​ថ្ម​ក្រា​នី​តរឹង (​កកើត​ពី​ថ្ម Quartz, Fenspat និង​រ៉ែ Mica ក្នុង​បរិមាណ​តិចតួច​) ។​

Petradox ពុំមែន​ជាវ​ត្ថុ​អ្វីមួយ​យកមក​ស្វាន​បញ្ចូល ឬ ផ្សារភ្ជាប់​ទេ ។ វា​រឹង​ណាស់ ។ បរិក្ខារ​នេះ​មាន​វិ​ជ្ជ​មាត្រ​ប្រមាណ ៨ សង់ទីម៉ែត្រ ក្បាល​ដោត​ប្រវែង ៣ សង់ទីម៉ែត្រ ចន្លោះ​ពី​ក្បាល​ដោត​នីមួយៗ​គឺ ២,៥ សង់ទីម៉ែត្រ ហើយ​វិ​ជ្ជ​មាត្រ​នៃ​ក្បាល​ដោត​គឺ ១ សង់ទីម៉ែត្រ ។ ក្រោយ​ការពិនិត្យ​វិភាគ​ទាំងអស់​បញ្ជាក់ថា វា​ពុំ​ត្រូវបាន​យកមក «​ផ្សារភ្ជាប់​» នោះ​ទើប​គេ​ពិនិត្យមើល​អាយុ​របស់​ដុំថ្ម​នេះ គឺ​វា​មាន​អាយុ​តិច​បំផុត ១០ ម៉ឺន​ឆ្នាំ ។​

​មាន​គេ​ឲ្យ​ថ្លៃ​វា ៥០០.០០០ ដុល្លារ តែ​លោក Williams ប្រកាសថា លោក​ពុំ​លក់​ទេ​! ហើយ​អ្នកស្រាវជ្រាវ​ណា​ក៏​អាចមក​មើល​វត្ថុ​បូរាណ​នេះ​បានដែរ ។​

II ថ្ម​សិប្បនិម្មិត

​ឆ្នាំ​១៩៩០ ថ្ម​១​ដុំ​ពណ៌​ទឹកសមុទ្រ​ត្រូវបាន​អ្នក​ភូ​កុ​ម្ព​សាស្ត្រ និង​បូរាណ​វិទ្យា Angelo Pitoni រកឃើញ​ក្នុង​ដំណើរ​កំណាយ​បូរាណ​មួយ​នៅ Sierra Leone ចំណុះ​អាហ្វ្រិក​ខាងលិច ។​

​ដុំថ្ម​អាថ៌កំបាំង​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ខឿន​អារ្យធម៌​ដ៏​ជឿនលឿន​មួយ តែ​ប្រវត្តិសាស្ត្រ​ពុំមាន​….​កត់ត្រា​ទុក ។​

​គាត់​ក៏បាន​បញ្ជូន​គំរូ​ថ្ម​នេះ​ទៅកាន់​មន្ទីរពិសោធន៍​ធំៗ​មួយចំនួន​លើ​ពិភពលោក ដើម្បី​ធ្វើការ​វិភាគ ។ សរុប​លទ្ធផល គឺ​ថ្ម​នេះ​ពុំ «​ស្រដៀង​» នឹង​ថ្ម​ធម្មជាតិ​គ្រប់​ប្រភេទ​ដែល​គេ​ធ្លាប់​ស្គាល់​លើ​ភពផែនដី​នេះ​ទេ ។​

​ហេតុនេះ វា​គឺជា​ថ្ម​សិប្បនិម្មិត ហើយដោយ​វា​មាន​ពណ៌​ទឹកសមុទ្រ ហើយ​លាយ​សរសៃ​សៗ ទើប​គេ​ដាក់ឈ្មោះ​វា​ថា «​ថ្ម​មេឃ​» ឬ «​ថ្ម​មកពី​ឋានសួគ៌​» ។​

​សម​ធាតុ​រូបរាង​គីមី​របស់​វា​រួមមាន​ជាង ៧៧% ជា​អុកស៊ីហ្សែន រួម​នឹង​សារធាតុ Cacbon, Silicon, Canxi និង Natri តែមាន​បរិមាណ​តិចតួច ។ សម​ធាតុ​នេះ​ស្រដៀង​នឹង​បេតុង ឬ ល្បា​កំបោរ​ដែល​គេ​ជ្រលក់​សប្ប​និម្មិត ។​

​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​មាន​ថ្ម​នេះ ធ្លាប់​ឃើញ​វាពី​យូរយារ​មកហើយ ព្រោះ​គេ​តែង​ប្រទះឃើញ​វា «​លោត​» ចេញមក គ្រា​ពួកគេ​ជីករណ្តៅ ។​

​ប្រការ​ងឿងឆ្ងល់​មួយទៀត គឺ​គេ​តែង​ប្រទះឃើញ​ថ្ម​នេះ នៅក្នុង​ស្រទាប់ដី​ដែលមាន​អាយុកាល​តិច​បំផុត ១២.០០០ ឆ្នាំ មុន​គ្រឹ​ស្ត​សករាជ ។​

​អ្នកវិទ្យាសាស្ត្រ​ពេលនេះ កំពុង​រង​ការ «​ពេបជ្រាយ​» ថា ពួកគេ​ពុំ​និយម​សិក្សា​វត្ថុ​ទាំងនេះ​ទេ ព្រោះ​ខ្លាច «​ផ្ទុះឡើង​» នូវ​ជំនា​ស់​ជាមួយ​ទ្រឹស្តី​ដែល​ពួកគេ​រៀន​…. ។​

​ទោះយ៉ាងណា បំណកស្រាយ​ចុងក្រោយ​របស់​អ្នកវិទ្យាសាស្ត្រ គឺៈ «​វត្ថុ​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​អរយ្យធម៌​មួយ​ជឿនលឿន តែ​ប្រវត្តិសាស្ត្រ​ ….​ភ្លេច​កត់ត្រា​ទុក​» ៕​